បាល់ទាត់អន្តរជាតិ
Ferdinand ប្រាប់មូលហេតុដែលក្លឹបបិសាចក្រហម ចុះហត្ថលេខាផ្ទេរ Cristiano Ronaldo កាលពីឆ្នាំ 2003

អតីតខ្សែការពារឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានបង្ហើបថា Manchester United បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo កាលពីឆ្នាំ 2003 ដោយសារតែពេលនោះពួកគេបានបរាជ័យក្នុងការផ្ទេរ Ronaldinho ពី PSG។
គួររំលឹកផងដែរថា កាលពីរដូវក្ដៅឆ្នាំ 2003 ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចាកចេញពី Sporting CP មកទឹកដីអង់គ្លេស ដោយចូលរួមជាមួយក្លឹបបិសាចក្រហម ខណៈដែលក្នុងពេលជាមួយគ្នានោះ Ronaldinho បានចាកចេញពី PSG ទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ FC Barcelona ផងដែរ។
Ferdinand បានរំលឹកអតីតកាល ដោយនិយាយថា៖ “វាពិតជាសំណាងណាស់ដែលយើងបានចុះហត្ថលេខាលើគាត់ (Cristiano Ronaldo) ព្រោះវាគ្រាន់តែជាការខកចិត្តនៃការផ្ទេរ Ronaldinho មិនបានសម្រេចនាពេលនោះប៉ុណ្ណោះ។ យើងបានព្យាយាមចុះហត្ថលេខាលើ Ronaldinho តែគាត់បានជ្រើសរើសការចាកចេញពី PSG ទៅ Barcelona”។
ប្រភព: Telecomasia