បាល់ទាត់អន្តរជាតិ
Rio Ferdinand ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ អាចឈ្នះ Ballon d’Or ពីររឺបីដង មុននឹងគេចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បាននិយាយថា ខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid នឹងអាចឈ្នះ Ballon d’Or យ៉ាងហោចណាស់បីក្នុងអាជីពបាល់ទាត់របស់ខ្លួន ប្រសិនបើទម្រង់លេងរបស់គាត់នៅតែលេចធ្លោរដូចបច្ចុប្បន្ននេះ។
Rio Ferdinand ជឿជាក់ថា ខ្សែបម្រើឆ្នើមរូបនេះមានសមត្ថភាព និងឆន្ទៈជាកីឡាករដ៏អស្ចារ្យដែលសមនឹងទទួលបានពានរង្វាន់បុគ្គលដ៏អស្ចារ្យក្នុងពិភពបាល់ទាត់គឺ Ballon d’Or។ យ៉ាងណាមិញ Bellingham កំពុងក្លាយជាកីឡាករដ៏លេចធ្លោរម្នាក់របស់ Real Madrid បន្ទាប់ពីបានផ្ទេរមកចូលរួមជាមួយក្លឹបនៅរដូវក្តៅនេះ ក្នុងតម្លៃផ្ទេរ 113 លានផោនពី Borussia Dortmund។
ថ្វីត្បិតតែលេងក្នុងតួនាទីពិតប្រាកដជាខ្សែបម្រើមែន ប៉ុន្តែកីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់មកហើយ នៅក្នុងការប្រកួតបើកឆាកចំនួន 4 របស់គាត់ជាមួយក្លឹបថ្មី Real Madrid។
ដោយមើលឃើញពីភាពល្អឥតខ្ចោះនេះ Rio Ferdinand បាននិយាយកាលពីពេលថ្មីៗនេះនៅលើវិទ្យុ BBC Radio 5Live ថា៖ “គាត់ (Bellingham) នឹងត្រូវប្រឈមមុខដោយគេប្រៀបប្រដូចទៅនឹង Gerrard, Lampard, Scholes ហើយខ្ញុំនឹងនិយាយឲ្យច្បាស់ពេលនេះថា គ្មាននរណាម្នាក់ក្នុងចំណោមកីឡាករទាំងនោះ អាចធ្វើដូចអ្វីដែល Bellingham កំពុងធ្វើបាននៅអាយុប៉ុណ្ណេះទេ។… ដូច្នេះគាត់អាចបន្តដំណើរទៅមុខទៀត ដើម្បីឈ្នះ Ballon d’Ors។ ខ្ញុំនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រសិនបើក្មេងប្រុសម្នាក់នេះបញ្ចប់អាជីពបាល់ទាត់របស់គាត់ដោយមិនឈ្នះ Ballon d’Or យ៉ាងហោចណាស់មួយ, ពីរ រឺបី ព្រោះខ្ញុំគិតថាគាត់ល្អណាស់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona