Connect with us

បាល់ទាត់អន្តរជាតិ

Rio Ferdinand ប្រាប់​ទៅ Sancho ថា គេ​អាច​ជ្រើសរើស​ជម្រើស​មួយ ដោយ​ទៅ​អារ៉ាប៊ីសាអូឌីត រឺ​អង្គុយ​នៅ​កៅអី​បម្រុង​ពេញ​មួយ​រដូវកាល

Published

on

អតីត​ខ្សែការពារ​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Rio Ferdinand បាន​ប្រាប់ Jadon Sancho ឲ្យ​ចូលរួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអូឌីត រឺ​​ទ្រាំ​នៅ​ទទួល​យក​ការ​អង្គុយ​កៅអី​បម្រុង​ជាមួយ​ក្លឹប​បច្ចុប្បន្ន។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ Jadon Sancho បាន​ចេញ​មុខ​បកស្រាយ​ប្រឆាំង​នឹង​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Erik ten Hag បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះ​បាន​​អះអាង​ថា គាត់​មិន​ដាក់​ឈ្មោះ Jadon Sancho ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal ព្រោះ​កីឡាករ​រូប​នេះ មាន​លក្ខណៈ​សម្បត្តិ​មិន​គ្រប់គ្រាន់ ក្នុង​អំឡុង​ពេល​​ហ្វឹកហាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​នោះ​មក Jadon Sancho បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​សង្កត់​ធ្ងន់​ថា ការ​អះអាង​របស់​លោក Erik ten Hag គឺ​ជា​អ្វី​ដែល​​មិន​ពិត​ទាំងស្រុង។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ អតីត​វីរបុរស​របស់​ក្លឹប​លោក Jadon Sancho បាន​ស្ដី​បន្ទោស​ដោយ​និយាយ​ថា៖ “គ្មាន​ហេតុផល​ណា​មួយ​ដែល Sancho ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​បែប​នេះ​ទេ ប្រសិន​បើ​គាត់​ធ្វើ​មិន​បាន​ល្អ​ក្នុង​ភ្នែក​គ្រូ​បង្វឹក​របស់​ខ្លួន​នោះ។ វា​ជា​ភាព​ខុស​គ្នា​ផង​ដែរ នៅ​លើ​ទីលាន Sancho អាច​គិត​ថា ខ្ញុំ​ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​គ្រូ​បង្វឹក​មើល​ឃើញ​ខុស​ពី​នេះ។… មាន​​តែ​ផ្លូវ​មួយ​ដែល​បើក​ចំហរ​សម្រាប់​គាត់ ហើយ​​នោះ​គឺ​អារ៉ាប៊ីសាអូឌីត រឺ​គាត់​អាច​​ស្ថិត​នៅ​ក្នុង​កៅអី​បម្រុង រឺ​​មិន​ចូល​លេង​​ពេញ​មួយ​រដូវ​កាល”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២