បាល់ទាត់អន្តរជាតិ
Chelsea និង Barcelona ជាក្លឹបដែលស្ថិតនៅក្នុងជម្រើសរបស់ Pavard
ក្លឹបតោខៀវ Chelsea និងក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នៅតែជាជម្រើសសម្រាប់ខ្សែការពារ Benjamin Pavard របស់ Bayern Munich សម្រាប់ការផ្ទេរនាដែលកើតឡើងនាពេលអនាគត។ Pavard គឺជាខ្សែការពារមួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយក្លឹបយក្សនៅ Bundesliga ដោយបង្ហាញខ្លួន 150 ប្រកួត, ឈ្នះពានសរុប 10 គិតចាប់តាំងពីការមកដល់ក្នុងឆ្នាំ 2019។
ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះមិនមានភាពច្បាស់លាស់ឡើយ ក្នុងការបន្តជីវិតនៅក្នុងទឹកដីអាឡឺម៉ង់ ខណៈដែលរដូវកាលនេះ ការបង្ហាញខ្លួននៅលើទីលានប្រកួតហាក់ដូចជាមិនសូវបានទៀតទាត់ ហើយកុងត្រារបស់គាត់ជាមួយ Bayern Munich នឹងផុតកំណត់នៅរដូវកាលក្រោយ។
យោងតាម Sky Deutschland បានឲ្យដឹងថា ស្ថានភាពរបស់ Benjamin Pavard នឹងកំណត់ច្បាស់នៅក្រោយឆ្នាំ 2023 ជាពិសេសនៅពេលដែលគាត់មិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ Pavard មានភាគរយខ្ពស់ដោយនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2024 ហើយក្លឹបធំៗ 2 ដែលមានតោខៀវ Chelsea និង Barcelona ត្រូវបានគេចាត់ទុកថា ជាជម្រើសរបស់ខ្សែការពាររូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)