បាល់ទាត់អន្តរជាតិ
Gerard Pique បង្ហាញបំណងចង់ឲ្យ Messi ត្រឡប់ទៅ Barcelona វិញ

អតីតខ្សែការពារកណ្តាលរបស់ក្លឹប Barcelona លោក Gerard Pique សង្ឃឹមថា Lionel Messi នឹងត្រឡប់ទៅ Camp Nou វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ Lionel Messi ដែលមានវ័យ 35 ឆ្នាំ នឹងផុតកុងត្រាជាមួយ Paris Saint-Germain នៅចុងខែមិថុនានេះ ហើយបច្ចុប្បន្នអនាគតរបស់គាត់នៅក្លឹបយក្សបារាំងក៏មិនប្រាកដផងដែរ។
Linel Messi ដែលទើបនឹងឈ្នះពាន World Cup កាលពីឆ្នាំមុន ត្រូវបានគេជឿថា កំពុងពិចារណាជម្រើសទាំងអស់ដែលមាននៅក្នុងដៃរបស់ខ្លួន ដែលរួមមានការបន្តកុងត្រាថ្មីជាមួយ PSG រឺត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញ ខណៈដែលគាត់ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ MLS និង Saudi Arabia ផងដែរ។
យ៉ាងណាមិញ Pique ដែលធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ នៅតែគាំទ្រចំពោះគំនិត ដោយចង់ឲ្យ Lionel Messi ត្រឡប់ទៅ Barcelona វិញនៅរដូវក្ដៅនេះ។ Pique បានប្រាប់ RAC1 ថា៖ “ប្រសិនបើគាត់ (Messi) នៅតែមានទឹកចិត្តចង់លេងនៅតំបន់អឺរ៉ុប Barcelona អាចនឹងពិចារណានាំយកគាត់មកវិញបាន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega