បាល់ទាត់អន្តរជាតិ
ទៅដល់ភ្លាម Thomas Tuchel ដាក់គម្រោងឲ្យ Bayern Munich ចុះហត្ថលេខាលើ Harry Kane
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងមានភាគរយខ្ពស់បំផុត ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញ ក្លឹបយក្សអាឡឺម៉ង់មួយនេះ ទើបតែបានតែងតាំងបេក្ខភាពគ្រូបង្វឹកថ្មីរបស់ខ្លួនគឺលោក Thomas Tuchel។
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea រូបនេះ ត្រូវបាន Bayern Munich តែងតាំងជាផ្លូវការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជំនួសលោក Julian Nagelsmann ដែលក្លឹបបានបញ្ចប់កុងត្រាចោល។ បន្តពីនោះមក របាយការណ៍ថ្មីៗចុងក្រោយនេះបានអះអាងថា Thomas Tuchel ត្រៀមនាំយកអតីតកូនក្រុមរបស់គាត់ Mateo Kovacic និង Edouard Mendy មកទឹកដីអាឡឺម៉ង់ថែមទៀតផង។
ទន្ទឹមនឹងនេះដែរ បើតាមអ្នកកាសែតអាឡឺម៉ង់លោក Christian Falk បានអះអាងថា Bayern Munich កំពុងមានគោលដៅដ៏ជាក់លាក់មួយ ដោយត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាល Harry Kane នៅចុងបញ្ចប់នៃរដូវកាល 2022-2023។ អ្នកកាសែតរូបនេះបានបន្តទៀតថា Thomas Tuchel គឺជាផ្នែកមួយដ៏សំខាន់នៃការផ្ទេរ តារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ10 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត