បាល់ទាត់អន្តរជាតិ
Bayern Munich នឹងមិនទាន់បណ្ដេញ Tuchel ចេញពីតំណែងនៅមុនការប្រកួតទល់នឹង Arsenal ឡើយ!!!
ក្លឹប Bayern Munich បានរងបរាជ័យជាថ្មីម្ដងទៀតកាលពីម្សិលមិញនេះ នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga។ ក្រុមរបស់លោក Thomas Tuchel បានចាញ់ Heidenheim (2-3)។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប Bayern Munich នឹងមិនធ្វើការបណ្តេញលោក Thomas Tuchel ចេញពីតំណែងនៅពេលនេះទេ។
យោងតាមប្រភពពីលោក Fabrizio Romano បានឲ្យដឹងថា ថ្នាក់លើរបស់ក្លឹប Bayern Munich 2 រូប គឺលោក Christoph Freun និង Max Eberl បានបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះនឹងបន្តដឹកនាំក្រុមក្នុងការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ ទល់នឹង Arsenal នៅថ្ងៃទី 9 ខែមេសាខាងមុខ។
ក្រុមរបស់លោក Thomas Tuchel ឥឡូវនេះកំពុងតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen រហូតដល់ 16 ពិន្ទុ។ ទន្ទឹមនឹងនេះដែរពួកគេក៏ហាក់អស់ឱកាសក្នុងការឈ្នះពានលីគនៅរដូវកាលនេះទៅហើយ ស្របពេលដែល Bayer Leverkusen ត្រូវការឈ្នះតែ 1 ប្រកួតទៀតប៉ុណ្ណោះ។
សូមរំលឹកផងដែរថា Thomas Tuchel និងក្លឹបបច្ចុប្បន្នរបស់ខ្លួនបានសម្រេចចិត្តចែកផ្លូវគ្នានាចុងបញ្ចប់នៃរដូវកាលនេះហើយ។ អ្នកស្នងតំណែងរបស់គ្រូបង្វឹករូបនេះនៅមិនទាន់បង្ហាញមុខនោះទេ តែអាចនឹងមានបេក្ខភាពមួយចំនួនដូចជាលោក Julian Nagelsmann, Roberto De Zerbi, Ralf Rangnick រឺ Hansi Flick ជាដើម។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar