Connect with us

បាល់ទាត់អន្តរជាតិ

Thomas Tuchel អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​មុន​កំណត់ ប្រសិន​បើ​រឿង​នេះ​កើត​ឡើង!!!

Published

on

ក្លឹប Bayern Munich កំពុង​តែ​ស្ថិត​ក្នុង​រដូវកាល​ដ៏​ខកចិត្ត​មួយ ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel ហើយ​ជា​លទ្ធផល​ក្លឹប និង​គ្រូបង្វឹក​រូប​នេះ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​ក្ដៅៗ​ដែល​ទើប​នឹង​ចុះ​ផ្សាយ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា Thomas Tuchel អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្លឹប​មុន​ពេល​កំណត់​ទៅ​ទៀត។

យោងតាម​អ្នក​សារព័ត៌មាន Florian Plettenberg បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​លោក Thomas Tuchel អាច​នឹង​បញ្ចប់​ឱកាស​ដឹកនាំ Bayern Munich នៅ​ថ្ងៃ​ទី 6 ដើម​ខែ​មីនា​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា ប្រសិន​បើ Bayern Munich បរាជ័យ​ក្នុង​ការ​យក​ឈ្នះ Lazio ហើយ​ត្រូវ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ UEFA Champions League ពួក​គេ​នឹង​បណ្ដេញ​គ្រូ​បង្វឹក​បច្ចុប្បន្ន​រូប​នេះ​ចេញ​ភ្លាមៗ​តែ​ម្ដង។

ដោយ​ឡែក​ប្រសិន​បើ Bayern Munich អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​នោះ Tuchel នឹង​ត្រូវ​បាន​រំពឹង​ថា អាច​មាន​ឱកាស​បន្ត​អាជីព​របស់​ខ្លួន​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល។ នៅ​ដំណាក់កាល​នេះ ថ្នាក់​ដឹកនាំ​របស់​ក្លឹប Bayern Munich កំពុង​ស្វែងរក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ទម្រង់​លេង​របស់​ក្រុម។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២