បាល់ទាត់អន្តរជាតិ
Harry Kane និងកីឡាករអង់គ្លេសប៉ុន្មាននាក់ទៀត នឹងខកខានការប្រកួតទល់នឹងក្រុមជម្រើសជាតិប្រេស៊ីលរំលងអាធ្រាតនេះ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបញ្ជាក់ថា Harry Kane នឹងក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 3 នាក់ ដែលអវត្តមានសម្រាប់ការប្រកួតមិត្តភាពនៅរំលងអាធ្រាតនេះ ទល់ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលដែលធ្វើឡើងនៅកីឡដ្ឋាន Wembley។
យ៉ាងណាមិញ Harry Kane ដែលមាននាទីជាកាពីតែនក្រុមជម្រើសជាតិដែរនោះ បានរងរបួសកជើងអំឡុងពេលប្រកួតចុងក្រោយរបស់ Bayern Munich នៅក្នុងក្របខណ្ឌ Bundesliga ទល់ជាមួយនឹង SV Darmstadt។ គេបានដឹងថា របួសរបស់ខ្សែប្រយុទ្ធរូបនេះមិនជាធ្ងន់ធ្ងរខ្លាំងពេកនោះទេ បើទោះបីជាគាត់បានខកខានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃពុធកន្លងទៅក៏ដោយ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ លោក Gareth Southgate បានបញ្ជាក់ឲ្យដឹងថា Kane នឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតទល់នឹងប្រេស៊ីលទេ រួមទាំង Cole Palmer របស់ Chelsea និង Jordan Henderson របស់ Ajax ក៏អវត្តមានដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como