បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 3 នៅ Premier League កំពុងចាប់អារម្មណ៍លើខ្សែការពារ Andreas Christensen
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអង់គ្លេស ចំនួនបី កំពុងចាប់អារម្មណ៍លើខ្សែការពារ Andreas Christensen របស់ Barcelona។ យោងតាមគេហទំព័រ Fichajes បានលើកឡើងថា ក្លឹបអ្នកមានបុណ្យ Barcelona ក៏ចង់លក់ Christensen នៅរដូវក្តៅនេះដែរ ដើម្បីឲ្យស្របតាមច្បាប់ Financial Fair Play (FFP) របស់ UEFA។
ខ្សែការពារឆ្នើមរូបនេះ បានចូលរួមជាមួយ Barcelona កាលពីរដូវក្តៅឆ្នាំមុន ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនពីតោខៀវ Chelsea ហើយបានលេងញឹកញាប់បំផុតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez លើកលែងតែពេលរបួសប៉ុណ្ណោះ។ Andreas Christensen មានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ខែមិថុនា ឆ្នាំ 2026។
យ៉ាងណាមិញកីឡាករសញ្ជាតិដាណឺម៉ាករូបនេះមានទម្រង់លេងលេចធ្លោរគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងរដូវកាលនេះ និងជាពិសេសនៅពេលដែលគាត់ចាប់ដៃគូគ្នាលេងនៅតំបន់ការពារកណ្ដាលជាមួយ Ronald Araujo។ ស្របពេលដែលមានទម្រង់លេងដ៏ល្អនៅ Camp Nou នេះដែរ បានធ្វើឲ្យ Andreas Christensen ត្រូវបានក្លឹបធំៗបីដែលមាន Newcastle United, Tottenham Hotspur និង Aston Villa ចង់ចរចាផ្ទេរនាំយកគាត់ត្រឡប់ទៅទឹកដីអង់គ្លេសវិញ។
ក្នុងចំណោមក្លឹបទាំងនេះ Newcastle United ត្រូវបានគេគិតថា នឹងមានភាគរយខ្ពស់ក្នុងការទទួលបាន Christensen ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League ក្រោមការដឹកនាំដ៏អស្ចារ្យពីគ្រូបង្វឹកលោក Eddie Howe ក្នុងរដូវកាលនេះ ហើយពួកគេមានមហិច្ឆតាចង់ប្រជែងយកពាន Premier League នៅរដូវកាលក្រោយ។ ពួកគេប្រើប្រាស់ខ្សែការពារកណ្តាល Fabian Schar និង Sven Botman ជាជម្រើសដំបូង ហើយចង់នាំយក Christensen ដើម្បីឲ្យទម្រង់លេងកាន់តែប្រសើរមួយកម្រិតថែមទៀត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur