បាល់ទាត់អន្តរជាតិ
Haaland ត្រៀមបំបែកកំណត់ត្រាជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៅ PL
កីឡាករ Erling Braut Haaland កំពុងត្រៀមបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលរបស់ Premier League ដោយពេលនេះគាត់មាន 33 គ្រាប់ បន្ទាប់ពីការប្រកួតដែលទទួលបានជ័យជម្នះ 4-1 របស់ Manchester City ទៅលើក្លឹបកាំភ្លើងធំ Arsenal។
ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះបានបង្ហាញខ្លួនក្នុងជំនួបជាមួយក្លឹបកាំភ្លើងធំ Arsenal កាលពីរំលងអាធ្រាតយប់មិញនេះ ដោយចាប់ផ្ដើមជាមួយនឹងការ Assists ទៅឲ្យ Kevin De Bruyne ដែលជាគ្រាប់បាល់បើកឆាកនៅនាទីទី 7 មុនពេល John Stones រកបានគ្រាប់ទីពីរសម្រាប់ Man City។ នៅនាទីទី 54 Haaland បាន Assists ទៅឲ្យ De Bruyne ស៊ុតបានថែមមួយគ្រាប់ទៀត ហើយជាចុងក្រោយគាត់រកបានមួយគ្រាប់ខ្លួនឯងនៅនាទីទី 90+5។
ដោយឡែកកីឡាករដែលស៊ុតបញ្ចូលទីក្នុងមួយរដូវកាលច្រើនជាងគេនៅ Premier League គឺ Andy Cole ជាកីឡាកររបស់ Newcastle ដែលធ្វើបាន 34 គ្រាប់ក្នុងរដូវកាលឆ្នាំ 1993-1994 និង Alan Shearer ជាកីឡាកររបស់ Blackburn ធ្វើបាន 34 គ្រាប់ដូចគ្នា នៃរដូវកាលឆ្នាំ 1994-1995។ ពេលនេះ Haaland បានបំបែកកំណត់ត្រាចាស់របស់ Mohamed Salah ដែលស៊ុតបញ្ចូលទីបាន 32 គ្រាប់ ក្នុងរដូវកាល 2017-2018 ហើយខ្សែប្រយុទ្ធរូបនេះប្រាកដជានឹងអាចបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Andy Cole និង Alan Shearer ព្រោះត្រូវការតែ 2 គ្រាប់ទៀតប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់