Connect with us

បាល់ទាត់អន្តរជាតិ

Haaland ចាត់​ទុក Van Dijk ជា​កីឡាករ​ល្អ​បំផុត​របស់ Liverpool នា​ពេល​បច្ចុប្បន្ន

Published

on

ខ្សែ​ប្រយុទ្ធ Erling Haaland របស់​ក្លឹប​មេឃខៀវ Manchester City បាន​លើក​យក​ឈ្មោះ Virgil van Dijk ថា​ជា​កីឡាករ​ល្អ​បំផុត​របស់ Liverpool នា​ពេល​បច្ចុប្ប​ន្ន។ យ៉ាង​ណា​មិញ Haaland បាន​និយាយ​បែប​នេះ នៅ​មុន​ពេល​នៃ​ការ​ប្រកួត​ជុំ​ទី 28 នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League (EPL) កាល​ពី​ម្សិលមិញ​នេះ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម Erling Haaland បាន​និយាយ​ថា៖ “គាត់ (Van Dijk) គឺ​ជា​កីឡាករ​សំខាន់​បំផុត​របស់ Liverpool។ ខ្ញុំ​និយាយ​បែប​នេះ​ជា​ច្រើន​ឆ្នាំមក​​ហើយ។ គាត់​ពិត​ជា​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ! គាត់​ប្រៀបដូច​ជា​បិសាច​នៃ​ថាមពល ហើយ​ខ្ញុំ​ចូលចិត្ត​លេង​តទល់​ជាមួយ​កីឡាករ​ដូច​គាត់ ព្រោះ​ពេល​នោះ​អ្នក​ពិត​ជា​បានធ្វើ​តេស្ត​សមត្ថភាព​របស់​ខ្លួនឯង”។

គួរ​ដឹង​ផង​ដែរ​ថា ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​ម្សិលមិញ​រវាង Liverpool និង Man City បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល 1 ស្មើ។ ដោយ​ឡែក​ជុំវិញ​លទ្ធផល​នេះ​ដែរ គេ​បានមើល​ឃើញ​ថា Virgil van Dijk គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់ នៅ​តំបន់​ការពារ ដោយ​បាន​រារាំង​បាល់ពី​ការ​ស៊ុត​ជា​ច្រើន​លើក​ច្រើន​សារ​ពី​គូ​ប្រកួត​របស់​ខ្លួន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២