Connect with us

បាល់ទាត់អន្តរជាតិ

ឪពុក​របស់ Haaland កំពុង​រក​វិធី​នាំ​កូន​ប្រុស​របស់​ខ្លួន​ឲ្យ​ចាកចេញ​ទៅ​លេង​នៅ​លីគ​អេស្ប៉ាញ

Published

on

ឪពុក​របស់​ខ្សែ​ប្រយុទ្ធ Erling Haaland និង​ជា​កីឡាករ​របស់​ក្លឹប Manchester City បាន​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការ​ផ្ទេរ​កូន​ប្រុស​របស់​គាត់​ទៅ​កាន់​ក្លឹប​មួយ ក្នុង​ចំណោម Barcelona រឺ Real Madrid នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ (បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Sport.es)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​កីឡាករ​ឆ្នើម​រូបនេះ​បាន​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធិ​ជាមួយ​ក្លឹប​អធិរាជស Real Madrid មុន​ពេល​ដែល​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​សម្រេច​បាន​ការ​ផ្ទេរ Kylian Mbappe។ យ៉ាង​ណា​មិញ​ការ​ទាក់ទង​ជាមួយ Barcelona ពី​សំណាក់​ឪពុក​របស់ Haaland ក៏​នៅ​តែ​បន្ត ប៉ុន្តែ​គេ​មាន​​សង្ស័យ​លើ​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ Barcelona ដែល​ហាក់​យ៉ាប់​យ៉ឺន​ខ្លាំង។

សម្រាប់ Erling Haaland ផ្ទាល់ គេ​ពិត​ជា​បាន​បង្ហាញ​ពី​ចិត្ត​ចង់​ផ្លាស់​ប្ដូរ​អាជីព​ទៅ​អេស្ប៉ាញ។ កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ Manchester City មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី 30 ខែ​មិថុនា ឆ្នាំ 2027 ប៉ុន្តែ​គាត់​បាន​ឈ្នះពានស្ទើរ​សព្វ​គ្រប់​អស់​ទៅ​ហើយ​​នៅ​លីគ​កំពូល​របស់​អង់គ្លេស រួម​ទាំង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ផង​ដែរ។ ផ្អែក​តាម​ការ​វាយ​តម្លៃ​ប៉ាន់​ស្មាន​របស់ Transfermarkt ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ អាច​នឹង​មាន​តម្លៃ​ផ្ទេរ​ចេញ​ពី Man City ចំនួន​ប្រហែល​ជា 180 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២