បាល់ទាត់អន្តរជាតិ
Bayern Munich ប្រកាសឈុតអាវថ្មីសម្រាប់ប្រើនៅរដូវកាលក្រោយ
ថ្ងៃនេះ Adidas បានដាក់បង្ហាញឈុតអាវក្នុងដីថ្មីសម្រាប់ Bayern Munich ដែលនឹងប្រើប្រាស់ផ្លូវការណ៍សម្រាប់យុទ្ធនាការរដូវកាលថ្មីឆ្នាំ 2023-2024។ យ៉ាងណាពណ៌ប្រចាំត្រកូលរបស់ក្លឹបយក្សអាឡឺម៉ង់ នៅតែត្រូវបានប្រើប្រាស់ដដែល ដោយមានពណ៌ក្រហម និងស។
ការរចនាឈុតអាវថ្មីសម្រាប់ក្លឹបយក្សនៅ Bundesliga នេះ ស្ថិតក្រោមពាក្យស្លាក “ក្រហម និងសសម្រាប់ជីវិត”។ ពាក្យស្លាកនេះ គឺជាពាក្យស្លាបប្រចាំត្រកូលរបស់ពួកគេ។ ដូច្នេះហើយ មិនថា ការរចនាឈុតអាវរបស់ Bayern Munich រដូវកាលណានោះទេ ពួកនៅតែមិនអាចចោលពណ៌ស និងពណ៌ក្រហមឡើយ។
ឈុតក្នុងដីថ្មីនេះ នឹងត្រូវពាក់នៅលើទីលានជាលើកដំបូង ក្នុងការប្រកួតក្របខណ្ឌ Bundesliga ទល់នឹង RB Leipzig នៅថ្ងៃទី 20 ខែឧសភា ខាងមុខនេះ។ តម្លៃនៃឈុតអាវថ្មីរបស់ Bayern Munich នេះបើទិញពី Adidas មានតម្លៃចន្លោះពី 80$ ទៅ 130$។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)