បាល់ទាត់អន្តរជាតិ
គ្រូ Real Madrid ប្រាប់ឈ្មោះកីឡាករ 4 រូបរបស់ Man City ដែលគ្រោះថ្នាក់បំផុត

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានលើកយកឈ្មោះកីឡាកររបស់ Manchester City 4 នាក់ ដែលមានដូចជា Erling Haaland, Kevin de Bruyne, Riyad Mahrez និង Ilkay Gundogan ថាជាកីឡាករដែលគ្រោះថ្នាក់សម្រាប់ក្រុមលោកបំផុត។
យ៉ាងណាមិញលោក Carlo Ancelotti បាននិយាយបែបនេះនៅមុនការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរំលងអាធ្រាតនេះម៉ោង 2:00 (ម៉ោងនៅកម្ពុជា) ធ្វើឡើងក្នុងកីឡដ្ឋាន Etihad Stadium។ គួរដឹងផងដែរថា ការប្រកួតរវាង Real Madrid និង Manchester City នឹងតានតឹងបំផុត ខណៈដែលពួកគេបានត្រឹមស្មើ 1-1 ក្នុងការប្រកួតជើងទីមួយ កាលពីសប្តាហ៍មុន។
និយាយតាមរយៈ MadridXtra មុនការប្រកួត Carlo Ancelotti បានលើកឡើងថា ក្រុមរបស់គាត់នឹងមិនផ្តោតតែលើការបិទ Haaland នោះទេ ព្រោះ Man City នៅមានកីឡាករល្អៗជាច្រើនទៀត។ គ្រូបង្វឹកវ័យ 63 របស់ Real Madrid រូបនេះបាននិយាយថា៖ “យើងមិនត្រឹមតែគិតអំពី Haaland ប៉ុណ្ណោះទេ, មាន De Bruyne, Gundogan, Mahrez។ អ្វីដែលយើងដឹងច្បាស់នោះគឺថា ប្រសិនបើពួកគេត្រូវរកគ្រាប់បាល់ សូមឲ្យរកបានឆាប់ៗ ព្រោះបែបនេះ យើងនឹងអាចមានពេលច្រើនទៀតក្នុងការវាយបកវិញ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi