Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan ប្រាប់​លក្ខខណ្ឌ 2 ដល់​តោខៀវ Chelsea ដែល​អាច​ផ្ទេរ Andre Onana បាន

Published

on

ក្រោយ​ពី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ Andre Onana ពេល​នេះ​ក្លឹប​យក្ស​អ៊ីតាលី Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា សុខ​ចិត្ត​លក់​អ្នក​ចាំទី​របស់​ពួក​គេ​ទៅ​ឲ្យ Chelsea ប្រសិន​បើ​តោខៀវ​ព្រម​បន្ត​ឲ្យ​ពួក​គេ​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Romelu Lukaku និង​ផ្ដល់​ខ្សែការពារ Kalidou Koulibaly ឲ្យ​ត្រឡប់​មក​ទឹកដី​អ៊ីតាលី​វិញ។

តោខៀវ Chelsea បាន​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Onana ខណៈ​ដែល​ពួក​គេ​ហាក់​ដូច​ជា​បាត់បង់​ជំនឿ​ចិត្ត​លើ Edouard Mendy និង Kepa Arrizabalaga ដែល​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ជា​ខ្លាំង។ អ្នក​ចាំទី​ទាំង​ពីរ​រូប​នេះ បាន​បរាជ័យ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​រដូវកាល 2022/2023 ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ Onana បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់ Inter Milan ដែល​ជួយ​ក្លឹបឲ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ហើយ​ត្រូវ​ជួប​ជាមួយ Manchester City នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ តោខៀវ Chelsea ត្រូវ​បាន​គេ​ដឹង​ថា បាន​បញ្ចុះបញ្ចូល Inter Milan ឲ្យ​លក់​កីឡាករ​សញ្ជាតិ​កាមេរូន​រូបនេះ​មក​ឲ្យ​ពួក​គេ​នៅ​រដូវក្ដៅ​នេះ។ យ៉ាង​ណា យោង​តាម​គេហទំព័រ Repubblica របស់​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា Inter Milan នឹង​អនុញ្ញាត​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​បាន ប្រសិន​បើ​ពួក​គេ​ទទួល​បាន Koulibaly ត្រឡប់​មក​វិញ និង​អាច​បន្ត​ការ​ខ្ចី​ជើង Lukaku មួយ​រដូវកាល​ទៀត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២