បាល់ទាត់អន្តរជាតិ
ក្លឹបតោខៀវ Chelsea អាចនឹងនាំយកខ្សែការពារ Jules Kounde មកជំនួសកន្លែងរបស់ Antonio Rudiger
ខ្សែការពារ Jules Kounde កាន់តែមានទំនាក់ទំនងយ៉ាងជិតស្និតក្នុងការផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ ខណៈដែលក្លឹបតោខៀវត្រូវការជាចាំបាច់នូវខ្សែការពារម្នាក់ដែលគុណភាព ដើម្បីមកជំនួសកន្លែងរបស់ Antonio Rudiger ដែលផ្ទេរទៅ Real Madrid។
ខ្សែការពារសញ្ជាតិបារាំង Kounde កំពុងសម្លឹងមើលអនាគតដ៏វែងឆ្ងាយរបស់ខ្លួនជាមួយក្លឹបតោខៀវ Chelsea ដោយកាលពីរដូវក្តៅឆ្នាំមុន ក្លឹប Sevilla បានបដិសេធមិនអនុញ្ញាតឲ្យខ្សែការពារកណ្តាលរូបនេះចាកចេញ ព្រោះពួកគេចង់បានតម្លៃផ្ទេររហូតដល់ 80 លានអឺរ៉ូ។
ប៉ុន្តែលើកនេះប្រហែលជាឱកាសដ៏ល្អមួយសម្រាប់ Jules Kounde ក្នុងការចាកចេញ ដើម្បីទៅរកការប្រកួតប្រជែងថ្មី ដែលប្រសើរជាងនៅទឹកដីអេស្ប៉ាញ។
កីឡាករវ័យ 23 ឆ្នាំ Jules Kounde គឺជាខ្សែការពារកណ្ដាលដ៏ល្អមួយរូប ដែលក្លឹប Sevilla បាននាំយកពីក្លឹប G. Bordeaux ដែលស្ថិតនៅក្នុងប្រទេសបារាំង កាលពីឆ្នាំ 2019។ បន្ទាប់ពីចូលរួមជាមួយ Sevilla គាត់បានក្លាយជាខ្សែការពារដ៏សំខាន់មួយរបស់ក្លឹបដែលមិនអាចខ្វះបាន ហើយក៏ធ្លាប់ឈ្នះពាន Europa League កាលពីឆ្នាំ 2020 ជាមួយ Sevilla ផងដែរ។
ប្រភព: Independent
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!