Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​យក្ស 2 នៅ​អង់គ្លេស ត្រៀម​ចរចា​ផ្ទេរ Jules Kounde នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ!!!

Published

on

ក្លឹប​ចំនួន 2 នៅ​ក្រប​ខ័ណ្ឌ Premier League នៃ​ប្រទេស​អង់គ្លេស​បាន​ដាក់​គោលដៅ​លើ​ខ្សែ​ការពារ Jules Kounde របស់ Barcelona។ យោងតាម​របាយការណ៍​ពី Barcacentre បាន​អះអាង​ថា ទាំង Manchester United និង Chelsea គឺ​កំពុង​ចាប់អារម្មណ៍​លើ​ការ​ចំណាយ​ប្រាក់​ទិញ​ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ 25 ឆ្នាំ​រូបនេះ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

គេ​បាន​ដឹង​ថា ក្លឹប​ទាំង 2 ដែល​មាន Manchester United និង Chelsea សុទ្ធតែ​ត្រូវ​ការ​ពង្រឹង​បន្ថែម​នៅ​តំបន់​ការពារ​របស់​ខ្លួន ខណៈ​ដែល Jules Kounde នឹង​អាច​ត្រូវ​បាន​លក់​ចេញ ប្រសិន​បើ Barcelona ទទួល​បាន​សំណើរ​ជា​ទឹកប្រាក់​ដែល​អាច​ឲ្យ​ពួកគេ​ពេញ​ចិត្ត។

គួរ​ដឹង​ផង​ដែរ​ថា Jules Kounde បាន​លេង​ឲ្យ​ក្លឹប​កាតាឡាន់​តាំង​ពី​ខែ​កក្កដា ឆ្នាំ 2022។ ក្នុង​អំឡុង​ពេល​នោះ Barcelona បាន​ចំណាយ​ប្រាក់ 50 លានអឺរ៉ូ​ទិញ​គាត់​ពី​ក្លឹប Sevilla។ គាត់​នៅ​តែ​ជា​កីឡាករ​សំខាន់​របស់​ក្លឹប​នា​ពេល​បច្ចុប្បន្ន ដោយ​នៅ​រដូវកាល​នេះ​គាត់​បង្ហាញ​ខ្លួន​បាន 36 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 4 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២