បាល់ទាត់អន្តរជាតិ
Smith Rowe ថា កីឡាកររូបនេះល្អគ្រប់យ៉ាង គ្មានទាស់ឡើយ
ខ្សែប្រយុទ្ធស្លាប Emile Smith Rowe របស់ក្លឹបកាំភ្លើងធំ Arsenal បានរៀបរាប់ថា Declan Rice គឺជាកីឡាករល្អបំផុត ដែលគ្មានទាស់ត្រង់ណាឡើយ។ ដោយឡែកគាត់បាននិយាយបែបនេះ ដោយខ្លួនធ្លាប់លេងជាមួយ Declan Rice ជាមិត្តរួមសញ្ជាតិរបស់ខ្លួន ក្នុងក្រុមជម្រើសជាតិអង់គ្លេស។
យ៉ាងណាមិញ Emile Smith Rowe បានសង្កត់ធ្ងន់ថា Declan Rice គឺជាកីឡាករដែលមានភាពជាអ្នកដឹកនាំពិតប្រាកដ និងបានបង្ហាញការព្យាយាមខ្លាំង ជាពិសេសក្នុងអំឡុងពេលហ្វឹកហាត់។ ទន្ទឹមនឹងនេះដែរ Declan Rice ដែលត្រូវបានគេគិតថា នឹងក្លាយជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយក៏កំពុងត្រៀមផ្ទេរទៅ Arsenal ផងដែរ។
ផ្សារភ្ជាប់នឹងការដែល Declan Rice ជិតក្លាយជាមិត្តរួមក្រុមនៅក្លឹប Arsenal ជាមួយគ្នានោះ និយាយទៅកាន់ The Sun ខ្សែប្រយុទ្ធ Smith Rowe បានលើកឡើងថា៖ “ខ្ញុំមិនអាចនិយាយឲ្យអស់ពីគាត់បានទេ។ ខ្ញុំចាំបានថា ពេលខ្ញុំចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំដំបូង ខ្ញុំភ្ញាក់ផ្អើលជាមួយនឹងរបៀបដែលគាត់បង្ហាញ គឺពិតជាល្អ។ គាត់ល្អបំផុតក្នុងការហ្វឹកហាត់។… គាត់ មានចរិតជាអ្នកដឹកនាំពិតប្រាកដ ទាំងនៅក្មេង។ គាត់ពិតជាល្អណាស់។ Man City ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Declan Rice ដែរ ប៉ុន្តែ Arsenal បានដេញថ្លៃជាទឹកប្រាក់ច្រើនជាង ដើម្បីបញ្ចុះបញ្ចូលឲ្យ West Ham លក់គាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Jeremie Frimpong មានភាគរយខ្ពស់ ក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅនេះ!!!