បាល់ទាត់អន្តរជាតិ
អតីតកីឡាករហូឡង់ Patrick Kluivert ថា ម្នាក់ក្នុងចំណោមកីឡាករទាំង 3 រូបនេះ នឹងឈ្នះពាន Ballon d’Or
អតីតកីឡាកររបស់ក្រុមជម្រើសជាតិហូឡង់ Patrick Kluivert បានបង្ហាញឈ្មោះកីឡាករ 3 នាក់ ដែលគាត់គិតថា នឹងឈ្នះពានរង្វាន់បុគ្ដលដ៏អស្ចារ្យបំផុតក្នុងវិស័យបាល់ទាត់គឺ Ballon d’Or 2023 នេះ។ ដោយឡែក Patrick Kluivert បានអះអាងថា ម្នាក់ក្នុងចំណោម Kylian Mbappe, Erling Haaland និង Vinicius Junior នឹងក្លាយជាម្ចាស់ពាន Ballon d’Or នៅឆ្នាំនេះ។

យ៉ាងណាមិញ កីឡាករទាំង 3 ដែល Patrick Kluivert បានជ្រើសរើសនោះ សុទ្ធតែជាកីឡាករដែលមានទម្រង់លេងលេចធ្លោរបំផុត សម្រាប់ក្លឹបរបស់នៅរដូវកាលមុន ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។ សម្រាប់មជ្ឃដ្ឋានបាល់ទាត់បានមើលឃើញថា Haaland និង Lionel Messi គឺជាបេក្ខភាពដែលស័ក្តិសមនឹងទទួលបានពាន ច្រើនជាងកីឡាករណាៗទាំងអស់។

ប៉ុន្តែផ្ទុយមកវិញ Kluivert មិនបានមើលឃើញ Lionel Messi នៅក្នុងការគិតរបស់គាត់នោះទេ ដោយមានតែ Kylian Mbappe, Erling Haaland និង Vinicius Junior ប៉ុណ្ណោះ។ បុរសវ័យ 47 ឆ្នាំរូបនេះបាននិយាយទៅកាន់ Madrid Zone ថា៖ “ម្នាក់ក្នុងចំណោម Haaland, Mbappe រឺ Vinicius Jr. នឹងឈ្នះ Ballon d’Or”។

ប្រភព: Dailypost NG
