បាល់ទាត់អន្តរជាតិ
Jose Mourinho ចង់នាំយក Greenwood មកទឹកដីអ៊ីតាលី

គ្រូបង្វឹករបស់ក្លឹប AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Mason Greenwood ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់យុទ្ធនាការរដូវកាលថ្មី 2023-2024 ដែលនឹងចាប់ផ្ដើមឡើងនាពេលខាងមុខ។
ក្លឹបបិសាចក្រហមត្រូវបានគេគិតថា ជិតនឹងបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងរបស់ពួកគេចំពោះករណីដែលនាំឲ្យ Greenwood ត្រូវបានចាប់ខ្លួនហើយ។ ដំបូងឡើយ Mason Greenwood បានក្លាយជាជនសង្ស័យពីបទរំលោភសេពសន្ថវៈ និងធ្វើបាបមិត្តស្រីរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការគំរាមសម្លាប់ទៀតផង។ យ៉ាងណាគ្រប់យ៉ាងត្រូវបានវិលត្រឡប់មកសភាពប្រក្រតីវិញហើយនៃស្ថានភាពជីវិតរបស់គាត់។
ខ្សែប្រយុទ្ធរូបនេះទំនងជាមិនត្រូវបានក្លាយជាកីឡាករពេលលេញនៅ Old Trafford សម្រាប់រដូវកាលក្រោយឡើយ ប៉ុន្តែក្លឹបត្រូវបានគេជឿថា នឹងមិនលក់កីឡាករដ៏មានទេពកោសល្យរូបនេះទេ ដោយគ្រូបង្វឹកលោក Erik ten Hag បាននិយាយយ៉ាងច្បាស់ថា នឹងឈរក្នុងគោលជំហរមិនឲ្យមានការលក់ Greenwood ដាច់ខាត។
ការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងរបស់ Mason Greenwood នៅរដូវក្តៅនេះពិតជានឹងកើតឡើង ហើយក្លឹបមួយចំនួនត្រូវបានគេជឿថា កំពុងចាប់អារម្មណ៍លើរឿងនេះ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះយោងតាមកាសែត The Sun បានឲ្យដឹងថា Roma កំពុងចង់ចុះហត្ថលេខាលើ Greenwood ដោយគ្រូបង្វឹករបស់ក្លឹបលោក Mourinho ពេញចិត្តសមត្ថភាពអតីតកូនក្រុមរបស់គាត់រូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona