បាល់ទាត់អន្តរជាតិ
Sadio Mane កំពុងពិភាក្សាផ្ទេរទៅលេងនៅ Al-Nassr ជាមួយ Cristiano Ronaldo
Sadio Mane ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលឆាប់ៗខាងមុខ។ កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ បច្ចុប្បន្ននៅស្ថិតក្រោមកុងត្រាជាមួយក្លឹប Bayern Munich ប៉ុន្តែគាត់ក៏កំពុងពិភាក្សាជាមួយក្លឹប Al-Nassr របស់ Cristiano Ronaldo។
យោងតាមអ្នកកាសែតរបស់ AIPS Media លោក Sultan Al-Otaibi បាននិយាយថា Sadio Mane ជិតចាកចេញពីលីគកំពូលនៃបាល់ទាត់តំបន់អឺរ៉ុបហើយ ដើម្បីផ្ទេរទៅកាន់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ ខ្សែប្រយុទ្ធស្លាបរូបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពមិនល្អឡើយនៃអាជីពបាល់ទាត់របស់ខ្លួននៅទឹកដីអាឡឺម៉ង់ គិតចាប់តាំងពីការចាកចេញពី Liverpool មក។
គួររំលឹកផងដែរថា Sadio Mane គឺជាកីឡាករដែលធ្លាប់មានទម្រង់លេងលេចធ្លោរបំផុតមួយរូប ដោយកំឡុងពេលដែលគាត់លេងនៅ Liverpool គាត់ធ្លាប់បានពាន Africa Cup of Nations ឆ្នាំ 2021 ជាមួយក្រុមជម្រើសជាតិ, ឈ្នះពាន Premier League និង UEFA Champions League ផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល