បាល់ទាត់អន្តរជាតិ
ក្លឹប Al-Nassr ត្រៀមចរចាផ្ទេរខ្សែការពារស្លាប Aaron Wan-Bissaka
បន្ទាប់ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបដិសេធសំណើរមិនលក់ខ្សែការពារ Emerson Royal ទៅឲ្យក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ពេលនេះពួកគេបានកំណត់គោលដៅថ្មី ដែលកីឡាករជាគោលដៅថ្មីរបស់ពួកគេនោះ ជាខ្សែការពារស្លាបស្ដាំរបស់ក្លឹបបិសាចក្រហម Manchester United។
យោងតាមសារព័ត៌មាន The Telegraph ថ្មីៗនេះបានរាយការណ៍ថា ក្លឹប Al-Nassr កំពុងកំណត់គោលដៅលើខ្សែការពារស្តាំ Aaron Wan-Bissaka របស់ Manchester United។ ទោះបីជាពួកគេបានចុះហត្ថលេខាលើ Aymeric Laporte កាលពីរដូវក្តៅឆ្នាំមុនក៏ដោយក្លឹបយក្សនៅមជ្ឃឹមបូព៌ាមួយនេះ នៅតែមានគោលបំណងពង្រឹងបន្ថែមសម្រាប់តំបន់ការពាររបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ មានការអះអាងមួយបាននិយាយថា ក្លឹបបិសាចក្រហមចង់បញ្ចេញចោល Wan-Bissaka ដើម្បីបានប្រាក់ធ្វើជាផ្នែកមួយដែលអាចឲ្យពួកគេអាចឈានដល់កិច្ចព្រមព្រៀង សម្រាប់ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Crystal Palace គឺកីឡាករ Michael Olise។ ខ្សែការពារវ័យ 26 ឆ្នាំ Aaron Wan-Bissaka បានបន្តកុងត្រាជាមួយ Manchester United រហូតដល់ខែមិថុនា ឆ្នាំ 2025 ប៉ុន្តែការលក់ចេញនៅតែអាចកើតឡើង ប្រសិនបើជម្រើសនោះអាចផ្ដល់ផលចំណេញដល់ក្លឹប។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez