បាល់ទាត់អន្តរជាតិ
PSG ប្រកាសបណ្ដេញ Christophe Galtier ចេញពីតំណែង ត្រៀមជំនួសវិញដោយ Luis Enrique
កាលពីប៉ុន្មានម៉ោងមុននេះក្លឹបយក្សបារាំង Paris Saint-Germain បានប្រកាសជាផ្លូវការណ៍ ពីការបណ្តេញគ្រូបង្វឹករបស់ពួកគេគឺលោក Christophe Galtier ចេញពីតំណែងហើយ ដោយអ្នកគាំទ្ររំពឹងថា ពួកគេនឹងតែងតាំងគ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញ Luis Enrique នៅពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ Christophe Galtier គឺជាអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹប Saint-Etienne, Lille និង Nice ហើយបានចូលកាន់តំណែងនៅ PSG បន្តពីលោក Mauricio Pochettino កាលពីឆ្នាំមុន។ គាត់បានដឹកនាំក្លឹបយក្សបារាំងឲ្យឈ្នះពាន Ligue 1 និងពាន Trophee des Champions។
ទោះជាយ៉ាងណាក៏ដោយ សមិទ្ធផលនេះមិនបានធ្វើឲ្យតំណែងរបស់ Christophe Galtier ស្ថិតស្ថេរឡើយ ខណៈដែលការប្រកួតក្នុងក្របខ័ណ្ឌ UEFA Champions League ពួកគេបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ 16 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ Bayern Munich។ ក្រៅពីបណ្ដេញលោក Christophe Galtier ចេញពីតំណែង PSG ក៏បានបញ្ចប់ការងាររបស់ជំនួយការគាត់លោក Thierry Oleksiak និង Joao Sacramento ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់