Connect with us

បាល់ទាត់អន្តរជាតិ

PSG ប្រកាស​បណ្ដេញ Christophe Galtier ចេញ​ពី​តំណែង ត្រៀម​ជំនួស​វិញ​ដោយ Luis Enrique

Published

on

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការណ៍ ពី​ការ​បណ្តេញ​គ្រូបង្វឹក​របស់​ពួក​គេ​គឺ​លោក Christophe Galtier ចេញ​ពី​តំណែង​ហើយ ដោយ​អ្នកគាំទ្រ​រំពឹង​ថា ពួក​គេ​នឹង​តែងតាំង​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​អេស្ប៉ាញ Luis Enrique នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ Christophe Galtier គឺ​ជា​អតីត​គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹកនាំ​ក្លឹប Saint-Etienne, Lille និង Nice ហើយ​បាន​ចូល​កាន់តំណែង​នៅ PSG បន្ត​ពី​លោក Mauricio Pochettino កាល​ពី​ឆ្នាំមុន។ គាត់​បាន​ដឹកនាំ​ក្លឹប​យក្ស​បារាំង​ឲ្យ​ឈ្នះ​ពាន Ligue 1 និង​ពាន Trophee des Champions។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមិទ្ធផល​នេះ​មិន​បាន​ធ្វើ​ឲ្យ​តំណែង​របស់ Christophe Galtier ស្ថិតស្ថេរ​ឡើយ ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ពួក​គេ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ត្រឹម​វគ្គ 16 ក្រុម​ចុងក្រោយ ក្រោម​ស្នា​ដៃ​របស់ Bayern Munich។ ក្រៅ​ពី​បណ្ដេញ​លោក Christophe Galtier ចេញ​ពី​តំណែង PSG ក៏​បានបញ្ចប់​ការងារ​របស់​ជំនួយ​ការ​គាត់​លោក Thierry Oleksiak និង Joao Sacramento ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២