បាល់ទាត់អន្តរជាតិ
Tuchel ទៅដល់ផ្ទះរបស់ Harry Kane ដើម្បីបញ្ចុះបញ្ចូលគេឲ្យផ្ទេរទៅ Bayern Munich

គ្រូបង្វឹករបស់ក្លឹបយក្ស Bayern Munich លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា បានទៅជួបផ្ទាល់ជាមួយ Harry Kane នៅក្នុងផ្ទះរបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងទឹកដីអង់គ្លេស ដើម្បីពិភាក្សាអំពីការផ្ទេរដែលកើតឡើងនៅរដូវក្ដៅនេះ ទៅកាន់ទឹកដីនៃប្រទេសអាឡឺម៉ង់។
យ៉ាងណាមិញ Harry Kane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបម្ចាស់ជើងឯក Bundesliga ជាយូរមកហើយ ស្របពេលដែលខ្សែប្រយុទ្ធឆ្នើមរូបនេះនៅសល់កុងត្រារបស់ខ្លួនតិចជាង 12 ខែទៀតប៉ុណ្ណោះ ជាមួយក្លឹប Tottenham Hotspur ហើយគាត់ក៏ទំនងជាសម្រេចចិត្តរួចហើយថា នឹងចាកចេញពីទ្រនំបច្ចុប្បន្ន ដើម្បីស្វែងរកលទ្ធភាពនៃការប្រកួតប្រជែងថ្មីដែលអាចឈ្នះពានធំៗបាន។
មិនថា Tottenham Hotspur មានទម្រង់លេងបែបណានោះទេ កីឡាករវ័យ 29 ឆ្នាំរូបនេះនៅតែរក្សារទម្រង់លេងរបស់ខ្លួនយ៉ាងលេចធ្លោរ។ ដូចគ្នានេះដែរ កាលពីឆ្នាំមុន (2022-2023) គាត់ស៊ុតបញ្ចូលទីបាន 30 គ្រាប់ នៅក្នុងការបង្ហាញខ្លួន 32 ប្រកួតក្នុងក្របខណ្ឌ Premier League។
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេអះអាងថា បានកំណត់គោលដៅចង់បាន Harry Kane នៅរដូវក្ដៅនេះ ប៉ុន្តែប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy ទំនងជាមិនលក់គាត់ទៅឲ្យក្លឹបជាគូប្រជែងក្នុងលីគកំពូលដូចគ្នានោះទេ។ ផ្សេងពីនេះដែរ Real Madrid ក៏ចង់បានកីឡាករឆ្នើមរូបនេះដូចគ្នា បន្ទាប់ពីការចាកចេញរបស់ Karim Benzema ប៉ុន្តែពួកគេមិនទាន់មានគម្រោងច្បាស់លាស់នោះឡើយនៅពេលនេះ។
Bayern Munich កំពុងក្លាយជាបេក្ខភាពនាំមុខគេសម្រាប់ការចុះហត្ថលេខាផ្ទេរ Harry Kane ដោយគេជឿថា ក្លឹបយក្សអាឡឺម៉ង់មួយនេះត្រៀមដាក់សំណើរជាទឹកប្រាក់ 60 លានផោន ខណៈដែលយោងតាមរបាយការណ៍ពី Bild ថ្មីៗនេះបានចុះផ្សាយថា Thomas Tuchel បានជួប Kane នៅក្នុងផ្ទះរបស់គេផ្ទាល់ ក្នុងទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពីការផ្ទេរទៅ Allianz Arena។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)