បាល់ទាត់អន្តរជាតិ
Riyad Mahrez នឹងទទួលបានប្រាក់ 45 លានផោន ក្នុងមួយឆ្នាំ ប្រសិនបើគាត់ចាកចេញពី Man City
ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Riyad Mahrez ត្រូវបានផ្តល់ជូនសំណើរជាទឹកប្រាក់ប្រហែល 865,000 ផោនក្នុងមួយសប្តាហ៍ ដើម្បីឲ្យគាត់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Manchester City។ របាយការណ៍ច្បាស់ការណ៍មួយបានអះអាងថា កីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះ នឹងទទួលបានទឹកប្រាក់ 45 លានផោន ក្នុងមួយឆ្នាំ បើគាត់ទៅលេងនៅមជ្ឈិមបូព៌ា។
យ៉ាងណាមិញ ដំបូងឡើយក្លឹបនៅអារ៉ាប៊ីសាអូឌីត បានដាក់សំណើរជាមួយប្រាក់ពលកម្មដល់ Riyad Mahrez ក្នុងចំនួន 480,000 ផោនក្នុងមួយសប្តាហ៍ ដើម្បីឲ្យគាត់ពិចារណាទៅចូលរួមជាមួយពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ពលកម្មនោះនៅតិចជាងសំណើរដែលផ្ដល់ជូន Jordan Henderson មានតម្លៃ 700,000 ផោន ក្នុងមួយសប្តាហ៍។
ដោយឡែកថ្មីៗនេះរបាយការណ៍ចុងក្រោយមួយពី talkSPORT បានអះអាងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Man City រូបនេះ ត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតដាក់សំណើរជាថ្មីម្ដងទៀតក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ 45 លានផោន ក្នុងមួយឆ្នាំ ដែលនោះជាសំណើរពីក្លឹប Al Ahli។
សំណើរនៃការផ្ដល់ជូននោះ ស្មើនឹងប្រាក់ពលកម្មប្រហែល 865,000 ផោន ក្នុងមួយសប្តាហ៍ សមនឹងសមត្ថភាពរបស់គាត់ជាកីឡាករដែលធ្លាប់ឈ្នះពាន Premier League ប្រាំសម័យកាល ហើយលើសពីសំណើររបស់ Jordan Henderson ផងដែរ។ វាក៏ច្រើនជាង 7 ដងនៃប្រាក់ខែបច្ចុប្បន្នរបស់គាត់ដែលស្មើនឹង 160,000 ផោន ក្នុងមួយសប្តាហ៍នៅ Man City។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!