បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ AC Milan ប្រកាសពីការចុះហត្ថលេខាលើ Christian Pulisic

កាលពីម្សិលមិញនេះក្លឹបយក្សអ៊ីតាលី AC Milan បានប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic លើកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រាពីតោខៀវ Chelsea។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានចាកចេញពីក្លឹបតោខៀវបន្ទាប់ពីចំណាយពេល 4 ឆ្នាំកន្លះ ដោយបង្ហាញខ្លួនសរុប 145 ប្រកួត រកបានគ្រាប់បាល់ 26 គ្រាប់។
យ៉ាងណាមិញ ការចូលរួមជាមួយក្លឹបថ្មី AC Milan ខ្សែប្រយុទ្ធឆ្នើម Christian Pulisic បានចុះកុងត្រារយៈពេល 4 ឆ្នាំ ដែលមានសុពលភាពរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាល 2026-2027។ កិច្ចព្រមព្រៀងកុងត្រារបស់ Christian Pulisic ក៏មានរាប់បញ្ចូលនឹងជម្រើសបន្តកុងត្រាថែមមួយឆ្នាំទៀតរហូតដល់ឆ្នាំ 2028 ផងដែរ។
Christian Pulisic គឺជាកីឡាករចំណូលថ្មីទី 4 របស់ AC Milan នៅរដូវក្តៅនេះបន្ទាប់ពី Luka Romero, Marco Sportiello និង Ruben Loftus-Cheek។ ក្រៅពីការប្រកាសបេក្ខភាពកីឡាករចំណូលថ្មី AC Milan ក៏បានបង្ហាញពីលេខអាវដែល Christian Pulisic នឹងប្រើប្រាស់ផងដែរគឺលេខ 11។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona