បាល់ទាត់អន្តរជាតិ
Ilkay Gundogan ប្រាប់ឈ្មោះកីឡាករដែលខ្លួនចាត់ទុកជា Idol
កីឡាករចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែបម្រើ Ilkay Gundogan បានប្រាប់ឈ្មោះកីឡាករក្នុងចិត្ត និងជានិមិត្តរូបរបស់គាត់នៅក្នុងពិភពបាល់ទាត់។ កីឡាករសញ្ជាតិអាឡឺម៉ង់ដែលទើបនឹងចាកចេញពី Manchester City ទៅចូលរួមជាមួយ Barcelona រូបនេះ បានជ្រើសយកឈ្មោះកីឡាករល្បីៗដូចជា Ronaldinho, Xavi, Andres Iniesta និង Sergio Busquets ថាជា idol របស់គាត់។
គួរដឹងផងដែរថា អតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះបានចូលរួមជាមួយក្លឹបកាតាឡាន់ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្រុមរបស់លោក Pep Guardiola បានផុតកំណត់កាលពីខែមុន។ គាត់បានឈ្នះពានរង្វាន់ Premier League, FA Cup និង UEFA Champions League មុននឹងចាកចេញពី Man City។
នៅពេលដែលត្រូវបានគេសួរពីកីឡាករដែលជាអាយដលរបស់គាត់នៅក្នុងពិភពបាល់ទាត់ Gundogan បាននិយាយថា “អាយដលរបស់ខ្ញុំ? Ronaldinho… ទោះបីជាគាត់មានទម្រង់លេងខុសពីខ្ញុំក៏ដោយ។ ក្រៅពី Ronaldinho ក៏មាន Xavi, Iniesta និង Busquets ផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!