បាល់ទាត់អន្តរជាតិ
Atletico Madrid ចាប់អារម្មណ៍ចង់បាន Ilkay Gundogan របស់ Manchester City

ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Ilkay Gundogan របស់ក្លឹបមេឃខៀវ Manchester City ដែលកីឡាកររូបនេះនឹងក្លាយជាទ្រព្យសម្បត្តិដែលមិនចាំបាច់ចំណាយប្រាក់ផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 31 ឆ្នាំ Ilkay Gundogan បានឈានចូលដល់ 12 ខែចុងក្រោយនៃកុងត្រារបស់គាត់ជាមួយក្លឹបម្ចាស់ជើងឯក Premier League។ ដូច្នេះគាត់អាចចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។
ប្រសិនបើ Gundogan មិនយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីនៅ Etihad ក្នុងពេលប៉ុន្មានខែខាងមុខនេះទេ គាត់នឹងមានសិទ្ធិចាកចេញទៅក្លឹបផ្សេងៗបាន។ របាយការណ៍ថ្មីៗនេះបានអះអាងថា ក្លឹប Manchester City មានការព្រួយបារម្ភខ្លាចមិនអាចរកអ្នកជំនួសតំណែងរបស់ Ilkay Gundogan បាន ប្រសិនបើខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះចាកចេញ។
ក្លឹបធំៗជាច្រើនដូចជា Bayern Munich, Barcelona និង Galatasaray សុទ្ធតែត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ។ លើសពីនេះទៅទៀតរបាយការណ៍ពី The Sun បានអះអាងថា Atletico Madrid ក៏ជាក្លឹបមួយដែលចាប់អារម្មណ៍លើ Gundogan ដែរ ដោយគ្រូបង្វឹកលោក Diego Simeone បានឃើញពីកង្វះខាតនៅតំបន់បម្រើជាមួយនឹងទម្រង់លេងបច្ចុប្បន្ន ហើយពួកគេទើបតែបានធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League ទៀតផង។
ប្រភព: Sportsmole