Connect with us

បាល់ទាត់អន្តរជាតិ

Borussia Dortmund ចង់​នាំ​យក Ilkay Gundogan ត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ

Published

on

ក្លឹប Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្លាយ​ជា​អ្នក​ដែល​ប្រជែង​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ Ilkay Gundogan ​ជាមួយ Barcelona និង Arsenal ក្នុង​ការ​ផ្ទេរ​ដោយ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​នៅ​រដូវក្តៅ​នេះ។ កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​ធ្លាប់​បាន​រួម​រស់​ជាមួយ​អតីត​ក្លឹប​ចាស់ Borussia Dortmund អស់ រយៈពេល 5 ឆ្នាំ នៅ​ចន្លោះ​ឆ្នាំ 2011 ដល់ 2016។

ខ្សែបម្រើ​ឆ្នើម Ilkay Gundogan បាន​បង្ហាញ​ខ្លួន​សរុប 157 ប្រកួត ដោយ​បាន​ឈ្នះពាន​រង្វាន់ Bundesliga និង DFB-Pokal ពីរ​ដង​ក្នុង​រដូវកាល​ដំបូង​របស់​គាត់​នៅ​ទីនោះ។ Gundogan ក៏​ធ្លាប់​បាន​ជួយ Dortmund ឲ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League ម្ដង​ផង​ដែរ កាល​ពី​ឆ្នាំ 2012-2013 ប៉ុន្តែ​ពួក​គេ​បាន​ចាញ់ Bayern Munich ក្នុង​លទ្ធផល 2-1។

ទម្រង់​លេង​របស់​ដ៏​ល្អ​របស់​កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ បាន​ទាក់​ចិត្ត​របស់ Manchester City ហើយ​បាន​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ទឹកដី​អង់គ្លេស​ជាមួយ​នឹង​តម្លៃ​ផ្ទេរ 27 លានអឺរ៉ូ (23.3 លានផោន) ក្នុង​ឆ្នាំ 2016 ជា​កីឡាករ​ដំបូង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក Pep Guardiola។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​សល់​កុងត្រា​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ជាមួយ Man City ហើយ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា Gundogan នឹង​ចាកចេញ​ពី​ទឹកដី​អង់គ្លេស​ផង​ដែរ។ យោងតាម​គេហទំព័រ Bild របស់​អាឡឺម៉ង់​បាន​ឲ្យ​ដឹង​ថា Gundogan អាច​នឹង​សម្រេច​ចិត្ត​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​វិញ ហើយ Dortmund ពិត​ជា​ចង់​បាន​គាត់​ដើម្បី​ទៅ​ជំនួស​កន្លែង​របស់ Jude Bellingham ដែល​ចាកចេញ​ទៅ Real Madrid។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២