បាល់ទាត់អន្តរជាតិ
ក្លឹប Gremio បិទច្រកផ្លូវមិនឲ្យ Luis Suarez ចាកចេញទៅលេងជាមួយ Messi
ក្លឹបរបស់ប្រេស៊ីល Gremio នឹងរារាំង Luis Suarez មិនឲ្យផ្ទេរទៅចូលរួមជាមួយក្លឹប Inter Miami នៅទឹកដីអាមេរិច ជាកន្លែងគាត់អាចជួបជុំជាមួយមិត្តជិតស្និទ្ធិ Lionel Messi និងអតីតកីឡាករមួយចំនួនទៀតដែលធ្លាប់លេងជាមួយគ្នានៅ Barcelona នេះបើយោងតាមរបាយការណ៍របស់ ESPN។
យ៉ាងណាមិញក្លឹប Inter Miami បានព្យាយាមយ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើ Luis Suarez ឲ្យបានមុនពេលទីផ្សារដោះដូរកីឡាករបិទ នៅថ្ងៃទី 2 ខែសីហាខាងមុខ។ ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តាច់កុងត្រារបស់គាត់ជាមួយ Gremio ហើយចាកចេញទៅក្លឹបថ្មីនៅ MLS។
ទោះជាយ៉ាងណាក៏ដោយ កុងត្រាបច្ចុប្បន្នរបស់ Suarez នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ 2024 ហើយក្លឹបបច្ចុប្បន្នរបស់គាត់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់ឲ្យគាត់ស្នាក់នៅរហូតដល់ចុងបញ្ចប់នៃកុងត្រា។ ដូច្នេះនៅរដូវក្ដៅនេះ Luis Suarez ប្រហែលជាមិនអាចទៅជួបអតីតមិត្តចាស់របស់គាត់ Messi, Sergio Busquets និង Jordi Alba ដែលកំពុងលេងនៅ Inter Miami បាននោះទេ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ23 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur