បាល់ទាត់អន្តរជាតិ
ហង្សក្រហមត្រៀមចាយលុយ 60 លានផោន ដើម្បីចុះហត្ថលេខាលើ Marco Verratti

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចុះហត្ថលេខាលើខ្សែបម្រើ Marco Verratti របស់ក្លឹប PSG។ កាលពីប៉ុន្មានថ្ងៃមុននេះ របាយការណ៍ពី Marca បានអះអាងថា Liverpool កំពុងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ ខណៈដែល Atletico Madrid ដែលចាប់អារម្មណ៍លើ Verratti ដែរនោះនឹងអស់ឱកាស។
ស្របពេលដែលកុងត្រារបស់ Marco Verratti នៅមានសុពលភាពរហូតដល់ឆ្នាំ 2026 ហង្សក្រហម Liverpool នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ 70 លានអឺរ៉ូ (60 លានផោន) ដើម្បីនាំយកកីឡាករសញ្ជាតិអ៊ីតាលីរូបនេះពី Paris Saint-Germain។ គេបានដឹងថា Liverpool បានចារចាត្រូវរូវគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ 30 ឆ្នាំនេះរួចរាល់ហើយ។
យោងតាមគេហទំព័រ Catalan Nacional បានឲ្យដឹងដូចគ្នាដែរថា ពេលនេះក្រុមរបស់លោក Jurgen Klopp កំពុងឈានដល់ការពិភាក្សាកិច្ចព្រមព្រៀងជាមួយ PSG និងត្រៀមនាំយក Marco Verratti មកទឹកដីអង់គ្លេស។ ដំបូងឡើយលោក Carlo Ancelotti ក៏ធ្លាប់ចាប់អារម្មណ៍ និងចង់នាំយកគាត់ទៅ Real Madrid ផងដែរ ប៉ុន្តែត្រូវបានប្រធានក្លឹលោក Florentino Perez បដិសេធចំពោះគំនិតមួយនេះ ហើយប្រហែលជាដោយសារកត្តាអាយុរបស់ Verratti។
ប្រភព: Sportsmole