បាល់ទាត់អន្តរជាតិ
Samuel Chukwueze ប្រាប់ឈ្មោះកីឡាករឆ្នើមមួយរូប ថាជា Idol របស់ខ្លួនតាំងពីកុមារភាពមក
ភាគច្រើននៃកីឡាករក្មេងៗ និងជាកីឡាករជំនាន់ក្រោយ តែងតែចាត់ទុក Lionel Messi រឺ Cristiano Ronaldo ជានិមិត្តរូបរបស់ខ្លួន ប៉ុន្តែសម្រាប់ Samuel Chukwueze គាត់មានជម្រើសប្លែកមួយ ដោយមិនបានចាត់ទុកកីឡាករណាម្នាក់ ក្នុងចំណោមតារាឆ្នើមទាំងពីររូបនេះជា Idol របស់ខ្លួននោះទេ។
ខ្សែប្រយុទ្ធស្លាប Samuel Chukwueze បានបង្ហើបកាលពីពេលថ្មីៗនេះថា វីរបុរសសញ្ជាតិហូឡង់ និងជាអតីតកីឡាកររបស់ក្លឹប Bayern Munich គឺ Arjen Robben ជានិមិត្តរូប រឺជា Idol របស់គាត់ ហើយក៏ជាកីឡាករដ៏អស្ចារ្យផងដែរ។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានបន្ថែមទៀតថា គាត់ចូលចិត្តលេងនៅតំបន់ប្រយុទ្ធស្លាបស្តាំដោយសារតែការមើលទៅលើគម្រូរបស់អតីតកីឡាករឆ្នើម Arjen Robben។
យ៉ាងណាមិញ Arjen Robben គឺជាអតីតកីឡាករដ៏លេចធ្លោរបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់។ ទម្រង់លេងបត់បែនដ៏ល្អនៅតំបន់ស្លាបស្ដាំ ស្ទើរតែមិនមានកីឡាករជំនាន់ក្រោយណាម្នាក់អាចលេងឲ្យបានដូចគាត់ឡើយ។ Arjen Robben គឺជាកីឡាករដែលធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនដូចជា តោខៀវ Chelsea, Real Madrid និង Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគាត់បានចូលនិវត្តន៍ហើយ តាំងពីឆ្នាំ 2021 នៅក្នុងវ័យ 37 ឆ្នាំ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក