Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ប្រឈម​នឹង​ការ​ដក​ហូត​កៅ​អី​លេង UCL រដូវកាល​ថ្មី ប្រសិន​បើ UEFA រក​ឃើញ​ថា ពួក​គេ​ធ្លាប់​បាន​សូក​លុយ​អាជ្ញា​កណ្ដាល​ពិត​មែន

Published

on

សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដែល​ហៅ​កាត់​ថា UEFA បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា Barcelona នឹង​មាន​ឈ្មោះ​បណ្ដោះ​អាសន្ន​ក្នុង​ការ​ប្រកួត UEFA Champions League រដូវ​កាល​ក្រោយ។ យ៉ាង​ណា​ក៏​ដោយ UEFA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ស៊ើបអង្កេត​លើ​ប្រាក់​ជាង 7 លាន​ដុល្លារ​ដែល​ពួក​គេ​បាន​សូកប៉ាន់​ទៅ​អាជ្ញាកណ្តាល នឹង​ត្រូវ​បើក​ការ​ស្រាវជ្រាវ​ឡើង​វិញ ប្រសិន​បើ​មាន​ភស្តុតាង​ថ្មី​បន្ថែម​ទៀត។

យ៉ាង​ណា​មិញ Barcelona បាន​ឈ្នះ​ពាន La Liga កាល​ពី​រដូវកាល​មុន ហើយ​ក៏​មាន​កៅអី​លេង UCL ផង​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ប្រឈម​នឹង​ហានិភ័យ​ពី​រឿងអាស្រូវ​ស៊ីសំណូក​សូក​ប៉ាន់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ឯកសារ​របស់​តុលាការ​បាន​បង្ហាញ​ថា ក្លឹប​យក្ស​កាតាឡាន់​បាន​បង់​ប្រាក់​ចំនួន 7.3 លានអឺរ៉ូ (7.7 លានដុល្លារ) ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2018 ដល់​អតីត​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​អាជ្ញាកណ្តាល​បាល់ទាត់​របស់​ប្រទេស​អេស្ប៉ាញ​គឺ​លោក Enriquez Negreira។

សេចក្ដី​ថ្លៃ​ការណ៍​របស់ UEFA បាន​និយាយ​ថា ពេល​នេះ Barcelona ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ជា​បណ្ដោះ​អាសន្ន​ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ UEFA Champions League។ យ៉ាង​ណា​​ពេល​ខាង​មុខ ពួក​គេ​ក៏អាច​ត្រូវ​បាន​​ដក​ចេញ​វិញ​ភ្លាមៗ​ដែរ ពេល​ណា​​ភស្ដុតាង​រឿង​សូក​លុយ​អាជ្ញា​កណ្ដាល​ត្រូវ​បាន​រក​ឃើញ​ពិត​ប្រាកដ។ ការ​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល UEFA Champions League គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃទី 31 ខែ​សីហា ហើយ Barcelona ជា​បេក្ខភាព​ក្លឹប​ដែល​មាន​ឈ្មោះ​ជា​ធម្មតា។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២