Connect with us

បាល់ទាត់អន្តរជាតិ

ស៊ុត​បញ្ចូលទី​លើ Real Madrid យប់មិញ Chukwueze បង្កើត​​កំណត់​ត្រា​ដ៏​អស្ចារ្យមួយ

Published

on

ខ្សែ​ប្រយុទ្ធ Samuel Chukwueze គឺ​ជា​តួឯកនៃ​ការ​ប្រកួត​ដែល​ក្លឹប Villarreal បាន​ផ្តួល​ក្រុម​ម្ចាស់​ជើង​ឯក Real Madrid ក្នុង​លទ្ធផល 3-2 ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ La Liga កាល​ពី​រំលង​អាធ្រាត​យប់មិញ​នេះ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ បាន​ស៊ុត​គ្រាប់​បាល់​តាម​ស្មើ 1 គ្រាប់ និង​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​ជា​គ្រាប់​ជ័យ​ជម្នះ 1 គ្រាប់។

នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ត្រឹម​តែ 16 នាទី​​ប៉ុណ្ណោះ ក្រុម​ម្ចាស់​ផ្ទះ Real Madrid មាន​គ្រាប់​បាល់​នាំមុខ Villarreal មុន​មួយ​គ្រាប់ ដែល​ជា​គ្រាប់​បាល់​ចូលទី​ខ្លួន​ឯង​របស់​ខ្សែការពារ Pau Torres។ យ៉ាង​ណា​តារា​ឆ្នើម Chukwueze បាន​ស្តារ​ភាព​ស្មើគ្នា​ឡើង​វិញ ដោយ​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​នៅ​នាទី​ទី 39។

បន្ត​មក​ទៀត នៅ​នាទីទី 48 ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​​ប្រេស៊ីល Vinicius Junior បាន​រក​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត។ ក្រុម​ម្ចាស់​ផ្ទះ​មាន​គ្រាប់​បាល់ 2-1 មិន​យូរ​ប៉ុន្មាន ក៏ត្រូវ​បាន Jose Morales ស៊ុត​បាន​តាម​ស្មើ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ Villarreal នៅ​នាទី​ទី 70។ គ្រប់​យ៉ាង​មិន​បញ្ចប់​ឡើយ Chukwueze បាន​រក​​គ្រាប់​​បាល់​មួយ​គ្រាប់​ចុង​ក្រោយ​សម្រាប់ Villarreal នៅ​នាទី​ទី 80 ដែល​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន 3 ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ជាមួយ​នឹង​ការ​រក​គ្រាប់​បាល់ 2 គ្រាប់​របស់ Samuel Chukwueze បាន​ធ្វើ​ឲ្យ​គាត់​បង្កើត​កំណត់ត្រា​​ដ៏​ល្អ​មួយ ដោយ​​ក្លាយ​​ជា​កីឡាករ Villarreal ទី 2 ដែល​ស៊ុតបញ្ចូលទី​នៅ La Liga ក្នុង​ដី Santiago Bernabeu ទៅ​លើ​ក្លឹប Real Madrid បន្ទាប់​ពី​វីរបុរស Diego Forlan ដែល​ធ្លាប់​ធ្វើ​រឿង​នេះ​ដូច​គ្នា​កាល​ខែ​ឧសភា​ឆ្នាំ 2006។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២