បាល់ទាត់អន្តរជាតិ
Man United ព្រមចាយលុយ 30 លានផោន ដើម្បីចុះហត្ថលេខាផ្ទេរ Sofyan Amrabat
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានយល់ព្រមចាយលុយតាមតម្លៃនៃការស្នើសុំរបស់ Fiorentina ចំនួន 30 លានផោន ដែលជាតម្លៃខ្លួននៃការផ្ទេររបស់ Sofyan Amrabat។ យ៉ាងណាមិញ ខ្សែបម្រើរូបនេះកាន់តែខិតទៅជិតក្នុងការផ្ទេរទៅ Old Trafford ហើយ។
អនាគតរបស់កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ បានក្លាយជាប្រធានបទនៃការជជែកវែកញែកជាច្រើននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការរំពឹងទុកថា គាត់នឹងចាកចេញពីក្លឹបបច្ចុប្បន្ន ដើម្បីចូលរួមជាមួយក្លឹបថ្មីដែលមានការប្រកួតប្រជែងល្អប្រសើរជាងមុខ។ ក្លឹបអ្នកមានបុណ្យ Barcelona, Manchester United, Liverpool និង Aston Villa សុទ្ធតែបានពិចារណាផ្ទេរ Sofyan Amrabat ដែលជាកីឡាករកំពុងឡើងជើងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយពេលនេះក្លឹបបិសាចក្រហម Manchester United ត្រូវបានគេមើលឃើញថា ជាក្រុមដែលស្ថិតក្នុងចិត្តរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ពី Sport Italia ក៏បានអះអាងផងដែរថា លោក Erik ten Hag បានបង្ហាញពីឆន្ទៈក្នុងការឲ្យក្លឹបចាយលុយ 30 លានផោន សម្រាប់ការនាំយកគាត់ពី Fiorentina មកទឹកដីអង់គ្លេសនៅរដូវក្ដៅនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!