Connect with us

បាល់ទាត់អន្តរជាតិ

Man United ព្រម​ចាយលុយ 30 លានផោន ដើម្បី​ចុះ​ហត្ថលេខា​ផ្ទេរ Sofyan Amrabat

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​ចាយ​លុយ​តាម​តម្លៃ​នៃ​ការ​ស្នើ​សុំ​របស់ Fiorentina ចំនួន 30 លានផោន ដែល​ជា​តម្លៃ​ខ្លួន​នៃ​ការ​ផ្ទេរ​របស់ Sofyan Amrabat។ យ៉ាង​ណា​មិញ ខ្សែបម្រើ​រូបនេះ​កាន់​តែ​ខិត​ទៅ​ជិត​ក្នុង​ការ​ផ្ទេរ​ទៅ Old Trafford ហើយ។

អនាគត​របស់​កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​រូបនេះ បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​វែក​ញែក​ជា​ច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​ដែល​មាន​ការ​ប្រកួត​ប្រជែង​ល្អ​ប្រសើរ​ជាង​មុខ។ ក្លឹប​អ្នក​មាន​បុណ្យ Barcelona, Manchester United, Liverpool និង Aston Villa សុទ្ធតែ​បាន​ពិចារណា​ផ្ទេរ Sofyan Amrabat ដែល​ជា​កីឡាករ​កំពុង​ឡើង​ជើង​ខ្លាំង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ពេល​នេះ​ក្លឹបបិសាចក្រហម Manchester United ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្រុមដែល​ស្ថិត​ក្នុង​ចិត្ត​របស់​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍​ពី Sport Italia ក៏​បាន​អះអាង​ផង​ដែរ​ថា លោក Erik ten Hag បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ឲ្យ​ក្លឹប​ចាយលុយ 30 លានផោន សម្រាប់​ការ​នាំ​យក​គាត់​ពី Fiorentina មក​ទឹកដី​អង់គ្លេស​នៅ​រដូវក្ដៅ​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២