បាល់ទាត់អន្តរជាតិ
Xavi នឹងប្ដូរទីតាំងលេងរបស់ Ferran Torres នៅរដូវកាលថ្មី
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់ Ferran Torres ក្នុងតំណែងផ្សេងថ្មីមួយទៀតនៅរដូវកាលក្រោយ។ យ៉ាងណាមិញ Ferran Torres ត្រូវបានគេគិតថា នឹងចាកចេញពី Barcelona ទៅហើយ នៅរដូវក្ដៅនេះ ប៉ុន្តែគាត់បានឈរក្នុងគោលជំហរយ៉ាងច្បាស់ថា គាត់មិនមានបំណងទៅក្លឹបណាផ្សេងទៀតក្រៅពីក្លឹបយក្សកាតាឡាន់នោះឡើយ។

ដើម្បីកែប្រែស្ថានភាពនៃការរក្សាទុក Ferran Torres ក៏ដូចជាផ្ដល់ឱកាសដល់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក្នុងការលេងឲ្យបានជាប្រចាំនោះលោក Xavi Hernandez ដែលជាគ្រូបង្វឹក នឹងប្រើប្រាស់ Ferran Torres ឲ្យលេងក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្តាលវិញ ដោយខុសពីតំណែងលេងបច្ចុប្បន្នរបស់គាត់ជាខ្សែប្រយុទ្ធស្លាប (នេះបើយោងតាមរបាយការណ៍របស់ Diario Sport)។

Ferran Torres បានប្ដូរចូលជំនួស Robert Lewandowski ពេលលេងទល់នឹង Arsenal ហើយកន្លងមកគាត់បានស៊ុតបញ្ចូលទីគ្រាប់ទីសរុប 3 គ្រាប់មកហើយ នៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Barcelona ដែលជាសញ្ញាបង្ហាញថា គាត់អាចត្រូវលេងបានល្អ ក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្ដាល។

ប្រភព: Barcablaugranes
