បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមកញ្ចប់ថវិកា 111 លានផោន ដើម្បីចរចាផ្ទេរខ្សែបម្រើ Federico Valverde
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយក្លឹបអធិរាជស Real Madrid ជាមួយនឹងការដាក់សំណើរដ៏ធំមួយជាទឹកប្រាក់ចំនួនរហូតដល់ 130 លានអឺរ៉ូ (111.7 លានផោន) សម្រាប់ផ្ទេរខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ Federico Valverde។
នៅរដូវក្ដៅនេះ តោខៀវ Chelsea បានបាត់បង់កីឡាករជាច្រើននាក់ ដោយដំបូងឡើយពួកគេបានអនុញ្ញាតឲ្យ Jorginho ចាកចេញទៅចូលរួមជាមួយ Arsenal នៅពេលកុងត្រាផុតកំណត់កាលពីខែមករាកន្លងទៅ។ បន្ទាប់ពីការបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 12 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន លោក Mauricio Pochettino ដែលជាគ្រូបង្វឹកថ្មីបានចូលមកដឹកនាំ និងបានរុះរើក្រុមឡើងវិញ ហើយបានឲ្យខ្សែបម្រើកណ្តាលជាច្រើនរូបចាកចេញដូចជា Mateo Kovacic, N’Golo Kante, Tiemoue Bakayoko, Ruben Loftus-Cheek និង Mason Mount។
ទោះជាយ៉ាងណាក៏ដោយ តោខៀវមិនទាន់បានបន្ថែមកីឡាករថ្មីណាម្នាក់ដែលលេងនៅតំបន់បម្រើនោះទេ ផ្ទុយទៅវិញពួកគេបានពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធដោយចុះហត្ថលេខាលើ Christopher Nkunku, Nicolas Jackson, Angelo Gabriel និង Diego Moreira។ ក្លឹបតោខៀវ Chelsea ត្រូវបានគេមើលឃើញថា នឹងនាំយកកីឡាករដ៏មានគុណភាពម្នាក់ មកលេងនៅតំបន់បម្រើរបស់ខ្លួន ហើយកីឡាកររូបនោះនឹងអាចល្អប្រសើរជាងកីឡាករដែលមានស្រាប់របស់ពួកគេ។
យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានរបស់អេស្ប៉ាញ Football365 បានអះអាងថា Chelsea កំពុងរៀបចំការដេញថ្លៃដ៏ធំសម្បើមមួយរហូតដល 130 លានអឺរ៉ូ សម្រាប់ខ្សែបម្រើ Federico Valverde របស់ Real Madrid។ កន្លងមក ប្រធានក្លឹប Real Madrid លោក Florentino Perez ធ្លាប់បានបដិសេធសំណើរផ្ទេរ Valverde ម្ដងរួចមកហើយ ដោយពេលនោះជាការដេញថ្លៃពី Liverpool ជាទឹកប្រាក់ 80 លានអឺរ៉ូ (68.7 លានផោន)។
ការដាក់សំណើរ 130 លានអឺរ៉ូ របស់តោខៀវ Chelsea ជារឿងផ្សេងមួយទៀត ដែលអាចឲ្យក្លឹបយក្សអេស្ប៉ាញពិចារណាជាថ្មីម្ដងទៀតលើអនាគតរបស់ Valverde។ ពេលនេះពួកគេមាន Jude Bellingham និង Arda Guler ដែលសុទ្ធតែជាកីឡាករត្រូវប្រកួតប្រជែងនៅតំបន់បម្រើជាមួយ Federico Valverde។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ22 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa