Connect with us

បាល់ទាត់អន្តរជាតិ

Barcelona រក​ឃើញ​វិធី ដើម្បី​ចុះ​ហត្ថលេខា​លើ Joao Felix

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ចុះ​ហត្ថលេខា​លើ​អតីត​តារា​ឆ្នើម​ដែល​ធ្លាប់​ខ្ចី​ជើង​ទៅ​តោខៀវ Chelsea គឺ​ខ្សែ​ប្រយុទ្ធ Joao Felix នៅ​រដូវក្តៅ​នេះ។ យោង​តាម​របាយការណ៍​ពី 90min បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​រៀប​ចំ​រួច​ជា​ស្រេច ដើម្បី​អាច​នាំ​យក Joao Felix មក Camp Nou បាន។

ការ​ចង់​បាន Joao Felix ដែល​ជា​កីឡាករ​នៅ​មាន​កុងត្រា​ជាមួយ Atletico Madrid រហូត​ដល់​ឆ្នាំ 2027 មិន​មែន​ជា​រឿង​ងាយ​ឡើយ ខណៈ​ពេល​ដែល​គាត់​ចាកចេញ​ពី Benfica ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​ចំណាយ​ប្រាក់​រហូត​ដល់ 127 លានអឺរ៉ូ។ ជា​លទ្ធផល Barcelona នឹង​ត្រូវលក់​កីឡាករ​មួយ​ចំនួន​ជា​មុន​សិន ប្រសិន​បើ​ពួក​គេ​ចង់​ចុះ​ហត្ថលេខា​ផ្ទេរ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ។

របាយការណ៍​ច្បាស់​ការណ៍​មួយ​បាន​អះអាង​ថា Barcelona នឹង​លក់​ខ្សែការពារ Clement Lenglet និង Franck Kessie ដើម្បី​ប្រមូល​លុយ​ទិញ Joao Felix។ ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពិត​ជា​ចង់​ចាកចេញ​ពី Atletico Madrid ទៅ Barcelona នៅ​រដូវ​ក្តៅ​នេះ​ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២