បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមដាក់សំណើរផ្ទេរ Pau Torres តម្លៃខ្ទង់ 60 លានអឺរ៉ូ ដើម្បីមកជំនួសកន្លែងរបស់ Rudiger
ក្លឹបតោខៀវ Chelsea ត្រៀមនឹងដាក់សំណើរទិញផ្ដាច់កុងត្រាក្នុងតម្លៃ 60 លានអឺរ៉ូ សម្រាប់ខ្សែការពារឆ្នើម Pau Torres របស់ក្លឹប Villarreal ដើម្បីមកជំនួសតំណែង Antonio Rudiger ដែលបានចាកចេញទៅ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ Pau Torres បានក្លាយជាគោលដៅដ៏ជាក់លាក់មួយសម្រាប់ Manchester United នៅរដូវក្តៅនេះផងដែរ ខណៈដែលក្រុមតោខៀវក៏កំពុងព្យាយាមខ្លាំងក្នុងដំណើរការផ្ទេរខ្សែការពារសញ្ជាតិអេស្ប៉ាញដែលកំពុងលេចធ្លោរខ្លាំង។
ដោយឡែក Pau Torres ធ្លាប់បានបង្ហើបថា គាត់បានត្រៀមខ្លួនក្នុងការចាកចេញពី Villarreal នៅរដូវក្តៅនេះ ដើម្បីចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ដើម្បីសាកល្បងរសជាតិជីវិតថ្មីនៅទឹកដីអង់គ្លេស បន្ទាប់ពីសម្រេចក្តីសុបិនរបស់ខ្លួន ក្នុងការលេងនៅ UEFA Champions League ជាមួយ Villarreal។
យ៉ាងណាមិញក្លឹប Villarreal បានបង្កើតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅ UCL ដោយបានទម្លាក់ក្រុមខ្លាំង Juventus និង Bayern Munich ហើយថែមទាំងរក្សាគ្រាប់បាល់ឲ្យស៊ុតបញ្ចូលទីតិចបំផុត។
Pau Torres ធ្លាប់បានឈ្នះពាន Europa League កាលពីរដូវកាលមុន ហើយរដូវកាលនៃគេថែមទាំងអាចជួយក្រុមឲ្យមានឱកាសលេងដល់វគ្គបួនក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទៀតផង។
ប្រភព: 90 Min