បាល់ទាត់អន្តរជាតិ
Mohamed Salah ជាប់ឈ្មោះជាខ្សែប្រយុទ្ធល្អបំផុតនៅ Premier League នាពេលបច្ចុប្បន្ន ខណៈដែល Ronaldo ជាប់លេខ…

ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ពោរពេញដោយខ្សែប្រយុទ្ធល្បីៗជាច្រើន តាំងពីជំនាន់របស់ Thierry Henry, Alan Shearer និង Ruud van Nistelrooy ហើយក៏បន្តរហូតមកដល់បច្ចុប្បន្ននេះ។ ភាគច្រើនកីឡាករដែលឡើងជើងខ្លាំង គឺតែងតែលេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ព្រោះនៅទីនោះពោរពេញដោយការប្រកួតប្រជែងខ្ពស់។
ដោយឡែកនៅសប្តាហ៍នេះដែរ គេហទំព័រ 90mins បានបង្ហាញឈ្មោះ ខ្សែប្រយុទ្ធឆ្នើមទាំង 10 នាក់ នៅក្នុងក្របខ័ណ្ឌ Premier League ដោយ Mohamed Salah ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបហង្សក្រហម Liverpool ជាប់ចំណាត់ថ្នាក់លេខមួយ ខណៈដែលតារាឆ្នើម Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ 9។
ខាងក្រោមនេះ គឺជាកីឡាករឆ្នើមទាំង 10 រូបដែលត្រូវបានគេចាត់ថ្នាក់ជាខ្សែប្រយុទ្ធល្អបំផុតនៅ Premier League។
1. Mohamed Salah (ក្លឹប Liverpool)
2. Harry Kane (ក្លឹប Tottenham Hotspur)
3. Sadio Mane (ក្លឹប Liverpool)
4. Son Heung-min (ក្លឹប Tottenham Hotspur)
5. Diogo Jota (ក្លឹប Liverpool)
6. Riyad Mahrez (ក្លឹប Man City)
7. Luis Diaz (ក្លឹប Liverpool)
8. Phil Foden (ក្លឹប Man City)
9. Cristiano Ronaldo (ក្លឹប Manchester United)
10. Gabriel Jesus (ក្លឹប Man City)
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi