បាល់ទាត់អន្តរជាតិ
Man City ដាក់សំណើរដេញថ្លៃលើខ្សែបម្រើ Lucas Paqueta
ក្លឹបមេឃខៀវ Manchester City បានដាក់សំណើរ 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Lucas Paqueta របស់ West Ham United (នេះបើយោងតាមការចុះផ្សាយរបស់ Ge Globo របស់ប្រទេសប្រេស៊ីល)។ ទន្ទឹមនឹងនេះដែរ ក្លឹប West Ham United ត្រូវបានគេដឹងថា មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ និងចង់ស្នើសុំតម្លៃផ្ទេរលើសពី 70 លានផោន។
យ៉ាងណាមិញ Paqueta គឺជាកីឡាករដែលរក្សាទម្រង់លេងបានយ៉ាងល្អ និងកម្រមានបញ្ហារបួសណាស់។ គាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Premier League និងបានជួយក្រុមរបស់លោក David Moyes ឲ្យឈ្នះពាន Europa Conference League ផងដែរ។ គេបានដឹងថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះគឺជាទីពេញចិត្តរបស់លោក Pep Guardiola ដែលជាគ្រូបង្វឹកក្លឹប Man City។
ប្រសិនបើអាចលក់ Paqueta ចេញបានម្នាក់ទៀត West Ham United នឹងប្រមូលលុយធំនៅរដូវក្ដៅនេះ ខណៈដែលកាលពីពាក់កណ្ដាលខែមុន ពួកគេបានលក់កាពីតែនក្រុមរបស់ខ្លួន Declan Rice ទៅឲ្យ Arsenal ក្នុងតម្លៃនៃកិច្ចព្រមព្រៀងផ្ទេរចេញរហូតដល់ 105 លានផោន។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ16 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish