Connect with us

បាល់ទាត់អន្តរជាតិ

ផ្ទៃ​ក្នុង​របស់ Barcelona កំពុង​ខ្វែង​គំនិត​គ្នា លើ​ការ​នាំ​យក Neymar ត្រឡប់​មក​វិញ

Published

on

ថ្មីៗ​នេះ​យោងតាម​របាយការណ៍​របស់ ESPN បាន​ឲ្យ​ដឹង​ថា មាន​មតិ​ខ្វែង​គំនិត​គ្នា​រវាង​គ្រូ​បង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez និង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​ជុំវិញ​ការ​ចង់​នាំ​យកអតីត​តារា​ឆ្នើម Neymar Jr ត្រឡប់​មក​វិញ។ ការ​ចង់​ឃើញ​វត្តមាន​របស់​កីឡាករ​ឆ្នើម​រូប​នេះ​នៅ​ទឹកដី​អេស្ប៉ាញ​នឹង​កាន់​តែ​ពិបាក ស្រប​ពេល​ដែល​រឿង​រកាំរកូស​បាន​កើត​ឡើង។

យ៉ាង​ណា​មិញ Neymar ចង់​ចាកចេញ​ពី PSG និង​ចូល​រួម​ជា​មួយ Barcelona វិញនៅរដូវក្តៅនេះ ប៉ុន្តែ​មាន​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​យ៉ាង​តានតឹង​នៅ Nou Camp ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ អ្នក​ខ្លះ​គាំទ្រ​ការ​ផ្ទេរ​យក Neymar ហើយ​អ្នក​ខ្លះ​ទៀត​រួម​ទាំង​គ្រូ​បង្វឹក​លោក Xavi Hernandez បាន​ជំទាស់ ដោយ​គាត់​ជឿ​ថា Neymar ​មិន​សម​នឹង​ទម្រង់​លេង​នៃ​ក្រុម​​បច្ចុប្បន្ន​​របស់​គាត់​ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា Neymar បាន​ចាកចេញ​ពី Camp Nou នៅ​ឆ្នាំ 2017 ហើយ​ពេល​នេះ គាត់​នៅ​តែ​អាច​មាន​ឱកាស​ត្រឡប់​ទៅ Barcelona វិញ ប៉ុន្តែ​វា​នឹង​ក្លាយការ​ផ្ទេរ​ដ៏​លំបាក​មួយ ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ និង​មតិ​យល់​ឃើញ​ខ្វែង​គំនិត​គ្នា​នៃ​ផ្នែក​ផ្ទៃ​ក្នុង​របស់​ក្លឹប​យក្ស​កាតាឡាន់។ យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រាប់ Paris Saint-Germain ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​ហើយ​ថា គាត់​ចង់​ចាកចេញពី​ក្លឹប​នៅ​រដូវក្តៅ​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២