បាល់ទាត់អន្តរជាតិ
Man City ត្រៀមឆក់យកខ្សែប្រយុទ្ធឆ្នើមមួយរូបដែល Real Madrid ចង់បាន!!!
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City និង Real Madrid កំពុងត្រៀមប្រជែងគ្នានៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ក្នុងការប្រជែងយកកីឡាករឆ្នើមមួយរូបរបស់ក្លឹប RB Leipzig គឺខ្សែប្រយុទ្ធស្លាប Dani Olmo។
ក្លឹបយក្សរបស់អង់គ្លេស Manchester City ទើបនឹងបានចាប់អារម្មណ៍ខ្លាំងលើ Dani Olmo ខណៈដែល Real Madrid បានតាមដានពីទម្រង់លេងរបស់កីឡាករឆ្នើមរូបនេះជាយូរមកហើយ។ យោងទៅតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបបច្ចុប្បន្ន RB Leipzig បានដាក់តម្លៃលក់ Dani Olmo ប្រមាណជា 60 លានអឺរ៉ូ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជាមួយក្លឹប RB Leipzig មានសុពលភាពរហូតដល់ឆ្នាំ 2027។ សម្រាប់កីឡាករផ្ទាល់ គាត់ក៏មានចិត្តចង់ចាកចេញពីទឹកដី Bundesliga ផងដែរ ដើម្បីចាប់ផ្តើមទំព័រថ្មីក្នុងអាជីពរបស់ខ្លួន។ ក្រៅពី Manchester City ក៏មានតោខៀវ Chelsea ផងដែរ ដែលចាប់អារម្មណ៍ Dani Olmo បូករួមទាំង Real Madrid និង Barcelona ដូចគ្នា។
ប្រភព: Dailysports