Connect with us

បាល់ទាត់អន្តរជាតិ

Man City ដាក់​សំណើរ​ដេញ​ថ្លៃ​លើ​ខ្សែបម្រើ Lucas Paqueta

Published

on

ក្លឹប​មេឃខៀវ Manchester City បាន​ដាក់​សំណើរ 70 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ Lucas Paqueta របស់ West Ham United (នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់ Ge Globo របស់​ប្រទេស​ប្រេស៊ីល)។ ទន្ទឹម​នឹង​នេះ​ដែរ ក្លឹប West Ham United ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​លក់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ និង​ចង់​​ស្នើ​សុំ​តម្លៃ​ផ្ទេរ​លើស​ពី 70 លានផោន។

យ៉ាង​ណា​មិញ Paqueta គឺ​ជា​កីឡាករ​ដែល​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ និង​កម្រ​មាន​បញ្ហា​របួស​ណាស់។ គាត់​ស៊ុតបញ្ចូល​ទី​បាន 4 គ្រាប់ ក្នុង​រដូវកាល​ដំបូង​របស់​ខ្លួន​នៅ Premier League និង​បាន​ជួយ​ក្រុម​របស់​លោក David Moyes ឲ្យ​ឈ្នះ​ពាន Europa Conference League ផង​ដែរ។ គេ​បាន​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​គឺ​ជា​ទីពេញ​ចិត្តរបស់​លោក Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​ក្លឹប Man City។

ប្រសិន​បើ​អាច​លក់ Paqueta ចេញ​បាន​ម្នាក់​ទៀត West Ham United នឹង​ប្រមូល​លុយ​ធំ​នៅ​រដូវ​ក្ដៅ​នេះ ខណៈ​ដែល​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន ពួក​គេ​បាន​លក់​កាពីតែន​ក្រុម​របស់​ខ្លួន Declan Rice ទៅ​ឲ្យ Arsenal ក្នុង​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ​រហូត​ដល់ 105 លានផោន។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២