បាល់ទាត់អន្តរជាតិ
Inter Milan ចោទប្រកាន់ថា Lukaku បានក្បត់នឹងពួកគេ
នាយកផ្នែកកីឡារបស់ក្លឹប Inter Milan លោក Javier Zanetti បានថ្កោលទោសចំពោះខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea ដោយនិយាយទាក់ទងនឹងការផ្ទេរនៅរដូវក្ដៅនេះថា អ្វីដែលគាត់បានរំពឹងទុកពីកីឡាកររូបនេះ គឺផ្ទុយស្រឡះ ហើយក៏មិននឹកស្មានថា គេនឹងប្រែទៅជាបែបនេះដែរ។
យ៉ាងណាមិញ ក្លឹបនៅក្របខណ្ឌ Serie A កំពុងតែចរចា ដើម្បីទិញផ្ដាច់កុងត្រារបស់ Lukaku បន្ទាប់ពីខ្ចីជើងបានជោគជ័យកាលពីរដូវកាលមុន។ ប៉ុន្តែការពិភាក្សារវាង Inter Milan និងតោខៀវ Chelsea បានឈានដល់ផ្លូវបំបែក ព្រោះ Lukaku ព្រមចូលរួមជាមួយ Juventus ដែលជាក្លឹបគូប្រជែងដ៏ធំរបស់ Inter Milan។
Javier Zanetti បានប្រាប់ La Gazzetta Dello Sport ថា៖ “ដោយសារអ្វីដែល Inter Milan បានធ្វើចំពោះគាត់ ពួកយើងរំពឹងថា គាត់នឹងមានការគិតយល់អំពីរឿងនេះ ប៉ុន្តែផ្ទុយមកវិញអាកប្បកិរិយារបស់គាត់ខុសប្លែកពីគេ ក្នុងនាមជាកីឡាករអាជីព និងជាមនុស្សដ៏ត្រឹមត្រូវម្នាក់។ ពិតណាស់ គាត់មានសិទ្ធិទៅកន្លែងដែលគាត់ចង់ ប៉ុន្តែគាត់អាចប្រាប់យើងជាមុនបាន។ គ្មាននរណាម្នាក់ធំជាងក្លឹបទេ ហើយនៅពេលរៀបចំក្រុម អ្នកតែងតែត្រូវពិចារណាថា តើនឹងនាំកីឡាករចំណូលថ្មីរូបណាចូលមក”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur