Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan ចោទ​ប្រកាន់​ថា Lukaku បាន​ក្បត់​នឹង​ពួក​គេ

Published

on

នាយក​ផ្នែក​កីឡា​របស់​ក្លឹប Inter Milan លោក Javier Zanetti បាន​ថ្កោលទោស​ចំពោះ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លឹប​តោខៀវ Chelsea ដោយ​និយាយ​ទាក់ទង​នឹង​ការ​ផ្ទេរ​នៅ​រដូវក្ដៅ​នេះ​ថា អ្វី​ដែល​គាត់​បាន​រំពឹង​ទុក​ពី​កីឡាករ​រូប​នេះ គឺ​ផ្ទុយ​ស្រឡះ ហើយ​ក៏​មិន​នឹក​ស្មាន​ថា គេ​នឹង​ប្រែ​ទៅ​ជា​បែប​នេះ​ដែរ។

យ៉ាង​ណា​មិញ ក្លឹប​នៅ​ក្របខណ្ឌ Serie A កំពុង​តែ​ចរចា ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Lukaku បន្ទាប់​ពី​ខ្ចី​ជើង​បាន​ជោគជ័យ​កាល​ពី​រដូវកាល​មុន។ ប៉ុន្តែ​ការ​ពិភាក្សា​រវាង Inter Milan និង​តោខៀវ Chelsea បាន​ឈាន​ដល់​ផ្លូវ​បំបែក ព្រោះ Lukaku ព្រម​ចូលរួមជា​មួយ Juventus ដែល​ជា​ក្លឹប​គូ​ប្រជែង​ដ៏​ធំ​របស់ Inter Milan។

Javier Zanetti បានប្រាប់ La Gazzetta Dello Sport ថា៖ “ដោយ​សារ​អ្វី​ដែល Inter Milan បាន​ធ្វើ​ចំពោះ​គាត់ ពួក​យើង​រំពឹង​ថា គាត់​នឹង​មាន​ការ​គិត​យល់​អំពី​រឿង​នេះ ប៉ុន្តែ​ផ្ទុយ​​មក​វិញ​អាកប្បកិរិយា​របស់​គាត់​ខុសប្លែក​ពី​គេ ក្នុង​នាម​ជា​​កីឡាករ​អាជីព និង​ជា​មនុស្ស​ដ៏​ត្រឹមត្រូវ​ម្នាក់។ ពិត​ណាស់ គាត់​មាន​សិទ្ធិ​ទៅ​កន្លែង​ដែល​គាត់​ចង់ ប៉ុន្តែ​គាត់​អាច​ប្រាប់​យើង​ជា​មុន​បាន។ គ្មាន​នរណា​ម្នាក់​ធំ​ជាង​ក្លឹប​ទេ ហើយ​នៅ​ពេល​រៀបចំ​ក្រុម អ្នក​តែងតែ​ត្រូវ​ពិចារណា​ថា តើ​នឹង​នាំ​កីឡាករ​ចំណូល​ថ្មី​រូប​ណា​ចូល​មក”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២