Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​នៅ​លីគ​កំពូល​ទួរគី បាន​ដាក់​ដេញ​ថ្លៃ​ជា​ផ្លូវការណ៍​លើ Fred

Published

on

ក្លឹប​នៅ​លីគ​កំពូល​នៃ​ប្រទេស​ទួរគី Fenerbahce បាន​ដាក់​សំណើរ​ជា​ផ្លូវការណ៍​ទៅ​កាន់​ក្លឹប​បិសាចក្រហម Manchester United លើ​ការ​ផ្ទេរ​ខ្សែបម្រើ Frederico Rodrigues de Paula Santos ដែល​គេ​ស្គាល់​ថា​ជា Fred។ យោងតាម​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​ផ្ទេរ​កីឡាករ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា សំណើរ​ពី​ក្លឹប Fenerbahce SK នេះ​មាន​តម្លៃ​ជា​ទឹកប្រាក់ 15 លានអឺរ៉ូ បូក​រួមទាំង​ការ​បន្ថែម​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រោយ។

របាយការណ៍​ពី Fabrizio Romano ដដែល​នេះ​ដែរ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ការ​ចរចា​រវាង​ក្លឹប​និង​ក្លឹប​កំពុង​បន្ត និង​ភាគី​កីឡាករ​ជា​មួយ​ក្លឹប​ក៏​កំពុង​ដំណើរ​ការ​ដូច​គ្នា។ យ៉ាង​ណា​មិញ Fenerbahce នឹង​ព្យាយាម​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​​ក្នុង​ការ​ចុះហត្ថលេខា​លើ Fred បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន។

ប្រសិន​បើ​ការ​ចរចា​គ្រប់​យ៉ាង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នោះ រដូវកាល​ថ្មី​នេះ​បិសាចក្រហម​នឹង​មិន​មាន​វត្តមាន​របស់ Fred ទៀត​ឡើយ។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្លឹប​បិសាចក្រហម Manchester United នៅ​ក្នុង​ឆ្នាំ 2018 ដោយ​ផ្ទេរ​ពី​ក្លឹប Shakhtar Donetsk ជាមួយ​នឹង​តម្លៃ​ផ្ទេរ 52 លាន​ផោន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២